កុំ​បារម្ភ​ថា​អផ្សុក! ​រឿង​ភាគថ្មីៗ​របស់​តារា​ស្រី​ទាំង ​៨រូបនេះ ​នឹង​ចាក់ផ្សាយ​ឱ្យ​ទស្សនា​ឆាប់ៗ​នេះ​ហើយ​

សុក្រ, ១៦ មេសា ២០២១

ដូចទស្សនិកជនមួយចំនួនបានដឹងហើយថា នៅក្នុងវិស័យឧស្សាហកម្មថៃ ពិសេសទាក់ទងទៅនឹងវិស័យខ្សែភាពយន្ត រឿងភាគ កំ​ពុង​ត្រៀមនឹងចាក់ផ្សាយជាបណ្តើរៗក្នុងឆ្នាំ ២០២១នេះ។

ជាក់ស្ដែង តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា បណ្តុំរឿងភាគថ្មីៗដែលសម្ដែងដោយកំពូលតារាសម្ដែងស្រីថៃទាំង ៨រូប នឹ​ង​មា​ន​វត្ត​មាននៅលើកញ្ចក់ទូរទស្សន៍ឆាប់ៗក្នុងឆ្នាំ ២០២១។

តោះ!! ចង់ដឹងថាមានតារាស្រីរូបណាខ្លះ ដែលនឹងបង្ហាញវត្តមាននៅក្នុងរឿងភាគថ្មីឆាប់ៗនេះ សូមមកតាមដាននៅខាងក្រោម​ទាំង​អស់​គ្នា៖

១. Bella Ranee

រឿងភាគថ្មីរវាងតារាសម្ដែងស្រីនាង Bella ជាមួយតួឯកប្រុសវ័យក្មេង Kongthab Peak ក្នុងរឿង «Dare to Love: Hai Ruk Pip​ak​sa»

២. Yaya Yurassaya

តាមប្រភពបានបញ្ចាក់ថា រឿង «Bad Romeo» នឹងចាក់ផ្សាយនៅពាក់កណញតាលឆ្នាំ ២០២១។

៣. Mai Davika

សម្រាប់រឿង «You are my Heartbeat» សម្ដែងជាមួយ Dj Push ចាក់ផ្សាយពាក់កណ្តាលឆ្នាំ ២០២១។

៤. Baifern Pinchanok

ឆ្នាំ ២០២១ នេះ Baifern មានបីរឿងផ្ទួនៗគ្នា រឿង «Sroi Sabunga», «46 Days» និង «Sinaeha Saree»

៥. Kimmy Kimberly

រឿងភាគថ្មី Kimberly ជាមួយ James Ma ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ក្នុងរឿង «Song Sanaeha»

៦. Taew Natapohn

សម្តែងជាមួយ Mark Prin ក្នុរងរឿង «Game Lah Torrachon»

៧. Mew Nittha

រឿង «Duang Tah Tee Sarm» នឹងចាក់ផ្សាយឆាប់ៗ ក្នុងឆ្នាំ ២០២១។

៨. Now Tisanart

រឿង «Mae Bia» សម្ដែងដោយតួប្រុស Es Kantapong នឹងចាក់ផ្សាយឆាប់ៗនេះ ក្នុងប៉ុស្តិ៍លេខ ៧ថៃ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...