ប្រពន្ធ​ទើប​ឆ្លងទន្លេថ្មីៗ! ​ស្រាប់តែ​ពេល​នេះ​ស្វាមី ​Natalie ​ឆ្លងកូវីដ​-១៩ ​ក្រោយ​ធ្វើតេស្ត​លើក​ទី៣​

សៅរ៍, ១៧ មេសា ២០២១

កាលពីថ្ងៃទី១៦ មេសា ម្សិលមិញនេះ លោក Fluke ត្រូវជាស្វាមីរបស់តារាសម្ដែងថៃនាង Lee Natalie ត្រូវបាន​គេរក​ឃើញ​បា​ន​ឆ្លង​​កូវីដ​-១៩ ខណៈភរិយារបស់លោកនាង Natalie និងកូនស្រី​ដែលទើបមានអាយុបាន១០ថ្ងៃមិនទាន់​ត្រូវបានរកឃើញឆ្លង​ជំងឺ​នេះ​​នោះទេ។

បើតាមប្រភពព័ត៌មានថៃ មុនទទួលបានលទ្ធផលវិជ្ជមាន Fluke បានធ្វើតេស្តរកជំងឺនេះ ២ដងរួចមកហើយ ដោយលើក​ទី១​ នៅ​ថ្ងៃ​ទី​២៧ មីនា មុនពេលភរិយាឆ្លងទន្លេ ហើយលើកទី២ធ្វើនៅថ្ងៃទី០៨ មេសា តែទាំង២លើកនេះលោកមិនបានរកឃើញថា​មា​ន​ឆ្លង​កូ​វី​ដ​-១៩នោះឡើយ។ រហូតដល់ថ្ងៃទី១៥ មេសា ស្វាមី Natalie បានធ្វើតេស្តលើកទី៣ម្ដងទៀត ហើយលទ្ធផលក៏បា​ន​បង្ហា​ញ​ថា​លោ​ក​​មានវិជ្ជមានកូវីដ-១៩។

ទោះជាស្វាមីបានឆ្លង តែពេលនេះសម្រាប់តារាសម្ដែងនាង Natalie និងកូនមានសុវត្ថិភាពហើយ ពោលមិន​មានរកឃើញ​ការ​ឆ្លង​ជំ​ងឺ​​នេះ​​ឡើយ។ យ៉ាងណាក៏ដោយ ក្រោយបានដឹងខ្លួនថាឆ្លងជំងឺសាហាវនេះ ស្វាមីរបស់ Natalie ក៏បានសូមអភ័យទោសដ​ល់​មនុ​ស្ស​​គ្រប់គ្នាដែលបានពាក់ព័ន្ធ នឹងរងផលប៉ះពាល់ដោយសារតែខ្លួន៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...