កើន​ចំនួន​អ្នក​តាម​ដាន ​១៣​លាន​ភ្លាម! ​Mai ​Davika ​បង្ហោះរូប​ញញឹម​បិទមាត់​មិនជិត ​អរគុណ​ដល់​អ្នកគាំទ្រ​

អាទិត្យ, ១៨ មេសា ២០២១

សម្រាប់តារាស្រីថៃដែលមានចំនួនអ្នកតាមដាន IG ច្រើនជាងគេនៅក្នុងប្រទេសថៃ គឺ Lisa ក្រុម Blackpink បន្ទាប់​មកជា​តារា​ប្រុ​ស​​ថៃ BamBam សមាជិកក្រុម GOT7

យ៉ាងណាមិញ ភ្លេចៗខ្លួនតារាស្រីរាងតូចច្រឡឹង និងមានដងខ្លួនដ៏ស៊ិចស៊ី Mai Davika ឈរនៅលំដាប់លេខ ២ ដែលជាតារាស្រី​មា​ន​ចំនួន​​អ្នកតាមដានច្រើននៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា កន្លងមកតារាស្រីរៀមច្បង Aum Patchrapa មានចំនួនអ្នកតាមដាន IG ឈរនៅលេខរៀងបន្ទាប់ពីតារាប្រុស BamBam

ក្រោយទទូលបានចំនួនអ្នកតាមដានច្រើនលើសពីការរំពឹងទុក ដោយចំនួនកើនដល់ ១៣លាន Mai បង្ហោះរូបស្រស់ស្អាតថ្មី​ប៉ុន្មា​ន​ស​ន្លឹក ​​ញញឹមញញ៉េមអរគុណទៅកាន់អ្នកគាំទ្រ ដែលបានស្រឡាញ់ចូលចិត្តនាង៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...