កាន់តែផ្ទុះខ្លាំង! លោក Pong Nawat តារាថៃមួយរូបទៀតហើយ បានឆ្លងជំងឺកូវីដ-១៩

ចន្ទ, ១៩ មេសា ២០២១

លោក Pong Nawat នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១មិ្សលមិញ បានប្រកាសប្រាប់ដល់មហាជន ព្រមទាំងអ្នកស្គាល់ហើយ​បាន​ជិ​ត​​ស្និទ្ធនឹងលោកទាំងអស់ថា ពេលនេះខ្លួនបានឆ្លងជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់តារាសម្ដែងប្រុសថៃជើងចាស់ខាងលើ ក្រោយរកឃើញវិជ្ជមានជំងឺនេះ លោកត្រូវបានបញ្ជូនទៅព្យាបាល​នៅ​​មន្ទីរពេទ្យជាបន្ទាន់។ Pong Nawat ក៏បានអំពាវនាវឲ្យអ្នកដែលបានជិតស្និទ្ធ ធ្វើការឬជួបជាមួយមុនពេលខ្លួនលោក​ត្រូវគេរក​ឃើ​ញ​​ឆ្លងកូវីដ-១៩ សូមទៅយកសំណាកវិភាគរកជំងឺនេះទាំងអស់គ្នា។

ជាមួយគ្នា Pong Nawat ក៏បានសុំអភ័យទោសដល់អ្នកដែលបានពាក់ព័ន្ធជាមួយលោកទាំងអស់ ដែលធ្វើឲ្យរងផលប៉ះពាល់ និ​ង​សូ​ម​​ឲ្យគ្រប់គ្នាមានសុវត្ថិភាព។

គួរបញ្ជាក់ផងថា គិតមកដល់ពេលនេះ ក្រៅពី Pong Nawat ហើយក៏នៅមានអ្នកសិល្បៈថៃ​ក្មេងចាស់​ប្រុ​ស​ស្រីជាច្រើនរូបទៀត​បាន​ឆ្ល​ង​​​​ជំងឺនេះ ហើយពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យដូចគ្នា មានទាំងតារាសម្ដែង តារា​ច​ម្រៀ​ង និងតារាកំប្លែង​ជា​ដើ​ម​៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...