នៅ​ក្រុង​កូវីដ​ពេក! ​Chakrit ​ដកខ្លួន​នាំប្រពន្ធ​កូនទៅ​នៅ​ចម្ការ ​ប្រមូលផ​ល​ផ្លែឈើ​លក់​បានមិ​ន​តិច​

អង្គារ, ២០ មេសា ២០២១

ព្រោះតែទីក្រុងបាងកកពេលនេះកំពុងរីករាលដាលខ្លាំងនូវជំងឺកូវីដ១៩ ថែនទាំងមានទាំងតារាសិល្បៈជាច្រើនកំពុងតែឆ្លងជំងឺនេះ គួ​បផ្សំការងារក៏មិនមានច្រើនផងនោះ តារាសម្ដែងប្រុសថៃម្នាក់គឺលោក Chakrit Yamnam ក៏បានដកខ្លួនមួយរយៈ ដោយ​បាន​នាំ​ប្រ​ពន្ធកូន​ទៅនៅឯផ្ទះចំការនៅតាមខេត្ត ប្រើជីវិតបែបសាមញ្ញយ៉ាងរីករាយ។

ចៃដន្យណាស់ ពេលនេះផ្លែឈើនៅក្នុងចំការរបស់ Chakrit ដល់ពេលប្រមូលផលល្មម ធ្វើឲ្យប្ដីប្រពន្ធគូនេះ កាន់តែសប្បាយរីករា យ ​​និងជីវិតនៅចម្ការ។ លោកនិងភរិយា បានជួយគ្នាប្រមូលផលផ្លែឈើយ៉ាងច្រើនទាំងកញ្ឆេដើម្បីយកទៅលក់។ ពិ​តជា​មិន​ធម្មតា​ទេ ​បើទោះបីជាតារាល្បីឈ្មោះមែនពិត តែ Chakrit ក៏មិនប្រកាន់ អាចបត់បែនខ្លួនធ្វើជាអ្នកចំការ ថែមទាំងមានសមត្ថភាពអាច​បង្ក​ប​ង្កើនផលដំណាំផ្លែឈើបានយ៉ាងល្អគួរឲ្យសរសើរ។

ខាងក្រោមនេះជារូបភាព Chakrit ភរិយា និងកូន នៅចម្ការប្រមូលផលផ្លែឈើ៖

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...