សម្រាលកូនបាន ១ខែ! Sririta រៀបចំពិធីបង្កក់សេរីសួស្តីដល់កូនប្រុស ជួបជុំក្រុមគ្រួសារទាំងសងខាង

ពុធ, ២១ មេសា ២០២១

ទើបនឹងសម្រាលបានកូនប្រុសច្បងជាទីស្រឡាញ់បាន១ខែ តារាសម្ដែងស្រី Sririta និងស្វាមី ហាក់គ្មានភាពនឿយ​ហត់ជា​មួយ​នឹ​ង​​ការ​រៀ​ប​ចំ​ពិ​ធី​ផ្សេងៗ ​សម្រាប់ទទួលស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេសូម្បីបន្តិច។

ជាក់ស្ដែង នៅមុននេះ Sririta ជាមួយស្វាមី បានរៀបចំពិធីបង្កក់សេរីសួរស្តីគម្រប់ខួបបាន១ខែ របស់ក្មេងតូច Gavin ដោយ​មាន​ក្រុ​ម​​គ្រួសារទាំងសងខាងបានចូលរួម និងបានយកខ្សែសីម៉ាពណ៌ស ដើម្បីចងដៃអោយពរជ័យទៅដល់កូនប្រុស។

ក្នុងពិធីសេរីសួរស្តីនេះ យើងឃើញមានការចូលរួមពីលោកពូ អ្នកមីង លោកតា លោកយាយទាំងសងខាងរបស់ក្មេងតូច Gavin ដោ​យ​បានចងដៃជាមួយគ្រឿងមានតម្លៃជាច្រើនដល់ Gavin ពិសេសការអោយពរជ័យល្អៗដល់គេថែមទៀត។

សម្រាប់ទឹកមុខប៉ាម៉ាក់ថ្មោងថ្មី Sririta និងស្វាមី មើលទៅពោរពេញទៅដោយក្តីសុខ និងសុភមង្គលខ្លាំងជាងមុន ក្រោយទទួល​បា​ន​​កូនប្រុសជាចំណងដៃក្រោយរៀបការ៕ សូមទស្សនារូបភាពមួយចំនួននៅខាងក្រោម៖

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...