មិននិយាយច្រើនទេ! Mai បង្ហោះសារផ្អែមល្ហែម មិនដល់មួយបន្ទាត់ដាក់ Ter

សុក្រ, ២៣ មេសា ២០២១

ដូចទស្សនិកជនមួយចំនួនបានដឹងហើយថា Mai Davika ជាតារាសម្ដែងស្រីឯករាជ្យមានទេពកោសល្យផ្នែកសម្ដែង និងជាតារា​ម៉ូ​ដែ​​ល​មួយរូបផងដែរ។ ដោយសារ Mai មានដងខ្លួនស្រស់ស្អាត និងស៊ិចស៊ី វាមិនប្លែកទេដែលនាងតែងតែទទួលបា​នការងា​រ​ថ​ត​ម៉ូ​ត​​ជា​ញឹកញាប់។

បើទោះបីរវល់នឹងការងារខ្លាំងប៉ុនណា Mai នៅតែឆ្លៀតពេលទំនេរទៅដើរកម្សាន្តនៅតាមខេត្ត ឬញ៉ាំអាហារជាមួយសង្សារ​បណ្តូល​ចិ​ត្ត​នាងជាញឹកញាប់។ កាន់តែគួរឱ្យច្រណែនថែមទៀតនោះ នៅមុននេះបន្តិច នាងទើបនឹងបង្ហោះសារដ៏មានអត្ថន័យមួយ​ឃ្លា​ភ្ជាប់​មក​ជាមួយរូបភាពដ៏រ៉ូមេនទិកពីរនាក់ Ter Chatavit ដែលជាសង្សារ។

ដោយ Mai សរសេរមិនដល់មួយរស្រួលបួយលផង ប៉ុន្តែ អត្ថន័យស៊ីអារម្មណ៍ខ្លាំងណាស់ រហូតធ្វើអោយអ្នកគាំទ្រទ្រាំមិន​បាន​ខំ​មិ​ន​​ជាច្រើននៅពីក្រោមរូបនោះ។

Mai Davika បានសរសេរជាភាសាថៃ ដែលបានន័យថា «មានតែគេគ្រប់គ្នាប្រាប់ថា អោយម៉ែជ្រើសរើសមនុស្សម្នាក់នេះ Ter Chat​av​it»។ ម្លេះពេលនេះខាងប្រុសរំភើប ញញឹមបិទមាត់លែងជិតហើយ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...