តារាល្បីច្រើនដួងរួមគ្នាលើកទឹកចិត្តដល់ Khum Chauncheun ក្រោយល្បីថាកំពុងឈឺធ្ងន់ដោយសារ កូវីដ

សុក្រ, ២៣ មេសា ២០២១

កាលពីយប់ថ្ងៃទី២២ មេសា កន្លងទៅនេះ កូនស្រីរបស់តារាសម្ដែងលោក Khum Chauncheun បានចេញមុខ និយាយ​ពី​ស្ថា​ន​ភា​ព​​រ​​ប​ស់​ឪពុកក្រោយឆ្លងជំងឺកូវីដ-១៩ ថា ពេលនេះលោកកំពុងតែមានស្ថានភាធ្ងន់ធ្ងរគួរឲ្យព្រួយបារម្មណ៍ខ្លាំង រហូតត្រូវរុញចូលបន្ទ​ប់​​ស​​ង្រ្គោះ​បន្ទាន់ទៀតផង។

បើតាមកូនស្រីរបស់តារាកំប្លែងខាងលើ ជំងឺកូវីដ-១៩ បានកំពុងវាយលុករាងកាយឪពុកនាងយ៉ាងខ្លាំង បណ្ដាលឲ្យសួតរបស់គាត់រ​លា​ក ហើយលោក Khum Chauncheun ក៏មានបញ្ហាខ្សោយតម្រងនោមផងដែរ។ បន្ទាប់ពីបានដឹងពីអាការៈរបស់​តារាកំប្លែង​ខាង​លើ ​តារាថៃជាច្រើនបានសម្ដែងការព្រួយបារម្មណ៍យ៉ាងខ្លាំង និងបាននាំគ្នាចូលរួមលើកទឹកចិត្ត ជូនពរដល់លោក Khum Chaun​c​h​e​​un ​ឆាប់បានជាសះស្បើយឡើងវិញ។ តាមរយៈសារជាច្រើននៅលើបណ្ដាញសង្គម គេឃើញមានត្រួសៗដូចជា Auan rangsit R​a​c​hwinwong Mint Chalida Namtarn Crishorwang Villwannarot Yammatira Siwat Pat Napapa ព្រមទាំង​តារាល្បីៗ​ជាច្រើនរូប​ទៀ​ត​។

គួរបញ្ជាក់ថា តារាកំប្លែងលោក Khum Chauncheun បានឆ្លងកូវីដ-១៩ កាលពីពេលថ្មីកន្លងទៅ ហើយភ្លាមៗលោកក៏ត្រូវបា​ន​ប​ញ្ជូ​ន​​ទៅព្យាបាលនៅមន្ទីពេទ្យ។ ក្រោយមកភរិយារបស់លោកក៏ត្រូវបានរកឃើញបានឆ្លងជំងឺនេះដូចគ្នាដែរ ខណៈ​កូនរបស់តារា​រូប​នេះ​វិញមិនមានវិជ្ជមាននោះទេ៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...