Porshe ​Saran ​នៅតែ​និយាយ​ពាក្យ​ដដែរៗ ​ក្នុងករណី​ប្រើហិង្សា​ទៅលើ​សង្សារ​ចាស់​

អង្គារ, ០៤ ឧសភា ២០២១

រឿងរ៉ាវនារីស្រស់ស្អាតម្នាក់បានបង្ហោះសារថា «នាងធ្លាប់បានបុរសជាតារាម្នាក់ប្រើប្រាស់ហិ​ង្សាទៅលើរាងកាយ​នាងរហូត​ចូល​ដ​ល់​​មន្ទីរពេទ្យ» ដែលនារីស្រស់ស្អាតម្នាក់នោះ យើងស្គាល់ថាជាអតីតសង្សារចាស់របស់ Porshe Saran

ចំពោះបញ្ហាខាងលើនេះ បានធ្វើអោយអ្នកសារព័ត៌មានក្នុងស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់ផ្តើមមានមន្ទិលទៅលើប្រុ​ស​ស​ង្ហា ​Porshe និងចាប់ផ្តើមចោទជាសំណួរជាច្រើនទៅកាន់គេ។

ទោះជាយ៉ាងណា តារាប្រុសជាគ្រាប់ពេជ្យនៅក្នុងប៉ុស្តិ៍លេខ ៧ថៃរូបនេះ នៅតែបន្តបដិសេធទាំងស្រុងចំពោះករណី​ប្រើប្រាស់​ហិ​ង្សា​​ទៅ​លើសង្សារចាស់ ព្រោះពួកគេបានដើរផ្លូវរាងខ្លួនរយៈពេល ៣ ៤ឆ្នាំមកហើយ កន្លងមក រាល់ការធ្វើសន្និសិទសារព័ត៌មាន និ​ង​ការសម្ភាសន៍នានារូបលោកមិនដែរ សូម្បីនិយាយអ្វីមិនល្អពីភាគីម្ខាងទៀតនោះទេ។ បន្ថែមពីនេះទៀត Porshe បញ្ជាក់ថា​ខ្លួន​មិ​ន​​ធ្លាប់​បានធ្វើបាបនរណាម្នាក់ពីមុនឡើយ មិនថាជារឿងស្នេហា និងរឿងការងារក្តី។

ជុំវិញរឿងរ៉ាវក្តៅគគុកនេះ មិនទាន់មានភាគីម្ខាងណាចេញមកបកស្រាយអោយបានច្បាស់លាស់នៅឡើយទេ ដូច្នេះ មានតែរង់ចាំ​តា​​មដានការពិតបន្តទៀតប៉ុណ្ណោះ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...