អ្នក​គាំទ្រ​ធូរចិត្ត ​ពេលបាន​ឃើញ​ទំនាក់​ទំនង ​Ken ​និង ​Esther ត្រឡប់​មកដូច​ដើមវិញ​

ព្រហស្បតិ៍, ០៦ ឧសភា ២០២១

កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកលេងបណ្តាញសង្គមជាច្រើនពិសេសអ្នកគាំទ្រគូស្នេហ៍ តារាសម្ដែងថៃ Ken និង Esther ពេលដឹ​ង​ថា​ភា​គី​ខាងស្រីបានលុបរូបភាពគូជាមួយ Ken អស់ពីក្នុង IG។

ហេតុបែបនេះហើយ ទើបធ្វើអោយអ្នកគាំទ្រ និងសារព័ត៌មានក្នុងស្រុកកើតជាចម្ងល់ និងដាក់ការសង្ស័យចំពោះទំនាក់ទំនងពួកគេ​អា​​ចដល់ផ្លូវបំបែក។ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រគូស្នេហ៍មួយគូនេះ ហាក់ធូរចិត្តខ្លាំងមែនទែន ក្រោយគណនី IG របស់ Ken និង តា​រាស្រីស្រស់ស្អាត Esther ទើបបង្ហោះវីដេអូ TikTok ជាមួយគ្នាយ៉ាងសប្បាយរីករាយ ហាក់ដូចជាមិនមាន​បញ្ហាអ្វីគួរអោយ​បារ​ម្ភ​នោះ​ទេ។

ទោះជាយ៉ាងណា តាមរយៈវីដេអូមួយខាងក្រោមនេះ អាចធ្វើអោយអ្នកគាំទ្ររបស់ពួកគេស្ងប់ចិត្ត និងត្រេកអរឡើងវិញព្រោះ​ដឹង​ថា​អាយ​ដលពួកគេមិនបានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ៕

ចុច Link វីដេអូក្នុង Instagram ខាងក្រោមនេះ ដើម្បីទស្សនា៖

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...