មិន​ឱប​ដៃ​មើលទេ! ​Yaya ​ចូលរួម​ក្នុង​មូលនិធិ ​២លាន​បាត ​ដើម្បីទប់​ស្កាត់​កូវីដ-១៩​

សៅរ៍, ០៨ ឧសភា ២០២១

ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តមានអ្នកឆ្លងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើអោយស្ថានភាពក្នុង​ប្រ​ទេ​ស​​ថៃកាន់តែលំបាក។ ប៉ុន្តែ​យើងឃើញមានសប្បុរសជន​ជាច្រើន បានចូលរួមបរិច្ចាគថវិកាដើម្បីទ​ប់ទល់​ជាមួយ​ស្ថានភា​ព​លំ​បា​ក​នេះ​។

ក្នុងនោះ តារាសម្ដែងស្រីជួរមុខ និងជាគ្រាប់ពេជ្រក្នុងប៉ុស្តិ៍លេខ ៣ថៃ Urassaya បានចូលរួមបរិច្ចាគក្នុងមូលនិធិទប់ស្កាត់កូវីដ-១៩ ទឹកប្រាក់ចំនួន ២លានបាត។ ដោយគណនី IG ម៉ាក់របស់ Yaya បានបង្ហោះសារមួយឃ្លារថា ខ្ញុំសូមសរសើរដល់ទឹកចិត្តវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ ដែលខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងស្ថានភាពនេះ និងបានសរសើរដល់កូនស្រីរបស់គាត់ ដែ​ល​បាន​បរិច្ចាគលុយ ២លានបាតដល់មូលនិធិទប់ស្កាត់កូវីដ-១៩។

ទស្សនិកជនជាច្រើនបានខមមិនសរសើរដល់ទឹកចិត្តរបស់ Yaya និងក្រុមគ្រួសាររបស់នាងក្នុងកម្មភាពសប្បុរសធម៌ពួកគេ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...