Mai ​Davika ​រៀបចំ​ប្រអប់​គ្រឿង​ឧបត្ថម្ភ​យ៉ាង​ស្រស់​ស្អាត ​ដើម្បីផ្តល់​ស្នាម​ញញឹម​ដល់​អ្នកខ្វះ​ខាត​

សៅរ៍, ០៨ ឧសភា ២០២១

បញ្ហាជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ នៅតែមិនទាន់បានធូរស្រាលនៅឡើយនោះទេ ដូច្នេះយើងឃើញមានតារាប្រុសស្រីជាច្រើ​ន​បានចូលរួមឧបត្ថម្ភ និងនាំយកអំណោយជាច្រើនទៅចែកអ្នកដែលកំពុងខ្វះខាត។

ជាក់ស្ដែង តារាសម្តែងស្រីស្រស់ស្អាតលំដាប់ជួរមុខ Mai Davika ក៏តែងតែចូលរួមក្នុងកិច្ចការសង្គមមិនតិចផងដែរ។

ដោយថ្មីៗនេះ នាងបានរៀបចំប្រអប់ដាក់គ្រឿងឧបត្ថម្ភយ៉ាងច្រើនដើម្បីនាំយកទៅចែកជូនបង ប្អូនដែលកំពុងខ្វះខាតនៅ​តាមតំ​ប​ន់​​មួយចំនួន។ នៅ​ក្នុងប្រអប់នោះ រួមមាន មី ត្រីខ ស្ករ ប៊ីចេង និងសម្ភារៈចាំបាច់មួយចំនួនទៀត ដែលអាចជួយសម្រួលដ​ល់ជីវភា​ព​បាន​មួយរយៈពេលផងដែរ។

Mai Davika បានបង្ហោះរូបភាពប្រកបដោយស្នាមញញឹម និងបានភ្ជាប់មកជាមួយសារយ៉ាងកក់ក្តៅថា នាងសង្ឃឹមថាអំណោយ​ក្នុ​ង​ប្រ​អប់​នោះ ​នឹងជួយអោយអ្នកទាំងអស់គ្នាទទួលបាននូវស្នាមញញឹមយ៉ាងរីករាយ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...