មិន​ធម្មតា​ទេ! ​Got ​Jirayu ​ទទួល​បាន​ការ​ពេញខ្លាំង ​ក្នុងរឿង​ភាគ​ជាមួយ ​Nune​ ​Woranuch​

សៅរ៍, ០៨ ឧសភា ២០២១

រឿងភាគថៃដែលកំពុងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ ONE31 និងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងគឺ រឿង «Krachao Seeda»។ ដែលជាប្រភេទរឿងស្នេហាត្រីកោណ ពោរពេញទៅដោយការបោកប្រាស់ និងការឈ្នានីសគ្នាជាដើម។

យ៉ាងណាមិញ បើក្រឡេកមកចាប់អារម្មណ៍ជាមួយនឹង តារាសម្ដែងប្រុសសង្ហាមាឌមាំលោក Got Jirayu ដែលធ្លាប់តែសម្ដែងជា​តួ​ចិ​ត្ត​អាក្រក់ និងមានឥរិយាបថកោងកាច ប៉ុន្តែសម្រាប់រឿងភាគថ្មីនេះ រូបគេសម្ដែងជាតួអង្គប្រុសដែលមានអត្តចរិតគួរស្រឡាញ់ មា​ន​ភា​ព​កក់ក្តៅ ពូកែលេងសើច ពិសេសសម្ដែងជាដៃគូជាមួយតារាស្រីលំដាប់ប្រទេស Nune Woranuch ថែមទៀត។

ដោយសារតែប្រភេទតួអង្គថ្មីនេះរបស់គេហើយ ដែលធ្វើអោយតារាសម្ដែងប្រុសសាច់ដុំកង់ៗ Got ទទួលបានការចាប់អារម្មណ៍​យ៉ា​ង​​ពេញទំហឹងពីសំណាក់ទស្សនិកជនក្នុងរឿង «Krachao Seeda»

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...