តួឯកប្រុសរឿង «បុព្វេសន្និវាស» ចូលរួមបរិច្ចាគថវិកា ៥សែនបាត ដល់ជនរងគ្រោះដោយសារកូវីដ១៩

សៅរ៍, ០៨ ឧសភា ២០២១

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួនអ្នកឆ្លងនិងស្លាប់កើនមានឡើងស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេសថៃ។ ប៉ុន្តែយើង​ស​ង្កេ​ត​​ឃើញ​មា​ន​​សប្បុរសជនជាច្រើន ពិសេសតារាប្រុសស្រីនៅក្នុងឧស្សាហកម្មកម្សាន្តថៃ បានចូលរួមបរិច្ចាគនូវថវិកា និងសម្ភារៈ​យ៉ាងច្រើន​ដ​ល់​​ជនរងគ្រោះ។

កាលពីថ្មីៗនេះ តួឯកប្រុសសង្ហាក្នុងរឿង «បុព្វេសន្និវាស» លោក Pope Thanawat បានបរិច្ចាគថវិកាចំនួន ៥សែនបាត ទៅលើគ​ម្រោ​​ង​​ជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ។ ការចែករំលែកនេះ អាចជួយលើកទឹកចិត្តទៅដល់អ្នកដែលមានជំងឺកូវីដ-១៩ អោ​យមា​នទឹ​ក​ចិ​ត្ត​រឹង​មាំ និងទទួលបានចំណីអាហារបរិភោគគ្រប់គ្រាន់។

អ្នកគាំទ្រ ជាច្រើនសម្ដែងការពេញចិត្តជាមួយទឹកចិត្តសប្បុរសរបស់ Pope Thanawat ដែលបានបរិច្ចាគទឹកប្រាក់​យ៉ាង​ច្រើ​ន​ទៅ​ដ​ល់​​គម្រោងជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...