គូនេះ​គួរឱ្យ​ស្រឡាញ់​ណាស់! ​Cheer ​និងគូស្នេហ៍​ហៃសូ ​បង្ហោះរូប​ផ្អែមល្ហែម​ក្នុងថ្ងៃ​គម្រប់​ខួប​ស្នេហា ​២ឆ្នាំ​

អាទិត្យ, ០៩ ឧសភា ២០២១

ភ្លេចៗខ្លួនទំនាក់ទំនងស្នេហារវាងតារាស្រីលំដាប់ប្រទេសតារាសម្ដែងស្រី Cheer ជាមួយបុរសហៃសូលោក Bencharongkul ទាក់​ទង​​ស្រឡា​ញ់​គ្នា​បា​ន​ពីរឆ្នាំបាត់ទៅហើយ។

ក្រឡេកមកមើលការណាត់ជួបរបស់ពួកគេវិញ កាន់តែគួរអោយស្រឡាញ់ណាស់មួយគូនេះ ពួកគេបានបង្ហោះរូបនៅជាមួយគ្នា និ​ង​បានទទួលទានអាហារពេលល្ងាចដ៏រ៉ូមេនទិកថែមទៀត។ បន្ថែមពីនេះទៀត ពួកគេបានសរសេរពាក្យ​នៅក្នុងចិត្តយ៉ាងច្រើន​នៅ​ក្នុង​គណនី IG ផ្ទាល់ខ្លួនពួកគេ។ ក្នុងនោះ យើងឃើញមានការចូលរួមអបអរពីសំណាក់មិត្តភក្តិប្រុសស្រីពួកគេយ៉ាងច្រើនកុះករ ផ​ង​ដែរ។

ដោយភាពផ្អែមល្ហែមបែបនេះហើយ ធ្វើអោយហ្វេនៗដែលនៅលីវពិតជាច្រណែននឹង Cheer ជាមួយប្រុសសង្ហា Bencharongkul ខ្លាំ​ងណាស់។ គូស្នេហ៍មួយគូនេះមើលទៅពិតជារីករាយ និងមានក្តីសុខខ្លាំងណាស់ ហើយអ្នកគាំទ្រទន្ទឹងរង់ចាំថ្ងៃ​ពិសេសពួកគេ​ម​ក​​​ដល់ឆាប់ៗនេះ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...