នាំ​ទៅ​ដើរលេង​មិន​អស់​ចិត្ត! ​គូស្នេហ៍ ​Noona ​ឆ្លៀតពញ្ញាក់​អារម្មណ៍​ជាមួយ​កាដូខួប​កំណើត​ទៀត​

អាទិត្យ, ០៩ ឧសភា ២០២១

មិនប៉ុន្មានថ្ងៃមុននេះ គូស្នេហ៍ស្រឡាញ់គ្នា ៧ឆ្នាំ Noona និង Joonior បានហោះទៅកម្សាន្តដល់ Seneva ដើម្បីចំណាយពេល​ផ្អែ​ម​​ល្ហែមជាមួយគ្នាអោយកាន់តែច្រើន។

រឹតតែពិសេសជាងនេះទៅទៀត វាកាន់តែគៀកថ្ងៃខួបកំណើតរបស់ Noona ស្រាប់ផង ទើបយើងឃើញ Joonior បានបង្ហោះថា Ha​p​py Birthday Trip ដើម្បីនាំសង្សារបណ្តូលចិត្តទៅដើរកម្សាន្ត និងឆ្លងថ្ងៃខួបកំណើតជាមួយគ្នា។

លើសពីនេះទៀត Joonior បានពញ្ញាក់អារម្មណ៍ Noona បន្តទៀតជាមួយនឹងកាដូថ្ងៃខួបកំណើតនាង ដែលនោះគឺជាកាដូ​ដែល​នា​រី​ៗ​​ភាគច្រើនស្រឡាញ់ពេញចិត្តតែម្ដង។ Joonior បានទិញកាបូបស្ពាយដ៏ស្រស់ស្អាត មានរាងតូចល្មមសាកសមជាមួយ Noona ណា​​ស់ ​ពិសេសវាជាកាបូបម៉ាកប៊្រេន CHANEL ថែមទៀត។

Noona ឃើញហើយគាំងនិយាយមិនចង់ចេញ បានត្រឹមញញឹមទទួលកាដូពីសង្សារ និងនិយាយអរគុណទៅដល់ Joonior ចេញពី​ចិ​ត្តតែប៉ុណ្ណោះ៕

ចុច Link Instagram ខាងក្រោម ដើម្បីទស្សនាវីដេអូ៖

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...