បារម្ភខ្លាំង! Ploy បញ្ជាក់ពីស្ថានភាពជំងឺ ក្រោយតេស្តលើកទី៤ ទើបឃើញវិជ្ជមានកូវីដ-១៩

ចន្ទ, ១០ ឧសភា ២០២១

ថ្មីៗនេះ មានតារាសម្ដែងប្រុសស្រីថៃមួយចំនួនកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យនិងមានករណីឆ្លងនៅ​តែ​បន្តរក​ឃើ​​​ញ​​ជាបន្តបន្ទាប់។

ជាក់ស្ដែង នៅមុននេះយើងក៏ឃើញគណនី IG តារាស្រីរៀមច្បង Ploy Chermarn បានបង្ហោះសារមួយ ដែលបញ្ចាក់ពីអាការៈ​ជំងឺ​រប​ស់​ខ្លួន ក្រោយលទ្ធផលតេស្តលើកទី៤ នាងទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។

ដោយ Ploy បានសរសេរបង្ហាញនូវ Timeline បញ្ជាក់ពីថ្ងៃដែលនាងមានអាការៈសង្ស័យតាំងពីថ្ងៃទី ១១ ខែមេសា រហូតមកដ​ល់​តេ​​ស្ត​លើកទី៤ នៅថ្ងៃទី ៩ ខែ ឧសភា ទើបរកឃើញថានាងវិជ្ជមានកូវីដ-១៩។

បន្ថែមពីនេះ Ploy ក៏បានភ្ជាប់មកជាមួយសារសុំទោសទៅកាន់អ្នកជុំវិញខ្លួន ដែលនាងបានទៅពាក់ព័ន្ធជាមួយនិងអរគុណអ្នករាល់​ថ្ងៃ ពិសេសហ្វេនៗដែលបានផ្ញើរសារសួរសុខទុក្ខ និងលើកទឹកចិត្តនាង។ ពេលនេះ Ploy កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅ​មន្ទីរពេទ្យមួយកន្លែង ក្នុងក្រុងបាំងកក៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...