Ran​gsit ​នាំប្រពន្ធ​កូនត្រឡប់​ទៅ​ស្រុកកំ​ណើត​នៅ​កូរ៉េវិញ ​ក្រោយ​កូនដំបូង​បាន ​៨ខែ​

ចន្ទ, ១០ ឧសភា ២០២១

ក្រោយនាំប្រពន្ធកូនត្រឡប់ចូលប្រទេសថៃកាលពីចុងខែតុលា ឆ្នាំមុននេះ និងបានរស់នៅជុំគ្នាមួយរយៈពេលធំ គ្រួសារដ៏កក់​ក្តៅ​រប​ស់តារាសម្ដែងប្រុស Rangsit Sirananon ថ្មីៗនេះបានរៀបចំនាំប្រពន្ធកូនទៅប្រទេសកូរ៉េវិញ។

ក្រោយស្ថានភាពជំងឺកូវី ១៩ មានការធូរស្រាលបន្តិច Rangsit មិនរង់ចាំយូរ បានរៀបចំគិតគូនាំយកប្រពន្ធ និងកូនប្រុសដំបូង​រប​ស់​ពួកគេត្រឡប់ទៅស្រុកកំណើតរបស់នាង និងកូន ដែលមានឈ្មោះថា Nong Roha ឬ Park Roha។ ម៉្យាងវិញ​ទៀត ដោយ​សារ​តែ​កូន​ដំបូងរបស់ពួកគេក៏មានអាយុបាន ៨ខែ ល្មមអាចនាំគេទៅលេងស្រុកកំណើតនៅកូរ៉េបានម្ដង។

ទោះជាយ៉ាងណា យើងឃើញថាប្តីប្រពន្ធមួយគូនេះមានការប្រុសប្រយ័ត្នយ៉ាងខ្លាំងពីជំងឺកូវីដ ១៩ ដោយពួកគេបានស្លៀក​សម្លៀក​បំ​ពា​ក់​ការពារបានយ៉ាងល្អ ក្រោយពេលទៅដល់ប្រលានយន្តហោះនៅកូរ៉េ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...