មិន​ដល់១​ខែ! ​Tawan ​បានជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩ ​និង​បាន​ត្រឡប់​ទៅផ្ទះ​ហើយ​

អង្គារ, ១១ ឧសភា ២០២១

បន្ទាប់ពីតារាសម្តែងវ័យក្មេង Tawan ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាឆ្លងមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូន​ទៅសម្រាកព្យាបា​ល​នៅ​មន្ទីរ​ពេទ្យកាលពីថ្ងៃទី ២៦ ខែមេសា។

ថ្មីៗនេះ នៅថ្ងៃទី ១០ ខែឧសភា ខាងអ្នកចាត់ការ Tawan បានជូនដំណឹងដល់អ្នកគាំទ្រនូវដំណឹងល្អ ដែលថា Tawan បានជាសះ​ស្បើ​យពីជំងឺ និងអាចទៅផ្ទះបានហើយ។ ដោយសារតែការព្យាបាលទាន់ពេ​លវេលា និងមានការយកចិត្តទុក​ដាក់ពីក្រុមគ្រូពេទ្យ​បូក​រួមការធ្វើលំហាត់ប្រាណជាប្រចាំផង Tawan គឺទទួលបានលទ្ធផលតេស្តចុងក្រោយគឺអវិជ្ជមាន។

ក្នុងនោះខាង GMM បានជម្រាបជូនដំណឹងដល់អ្នកគាំទ្ររបស់ Tawan ដែលជាតារាសម្តែងក្រោមការគ្រប់គ្រងរបស់ GMMTV ថា​តារា​សម្ដែងវ័យក្មេងរូបនេះមិនបានរកឃើញជំងឺកូវីដ១៩ទៀតទេ ប៉ុន្តែរូបគេផ្ទាល់នៅតែរក្សាគម្លាត និងដាក់ខ្លួន​ដោយឡែក​ក្នុង​មួ​យ​​រយៈ​ពេលដដែរ ដើម្បីត្រៀមខ្លួនសម្រាប់ការឃុំខ្លួន និងថែរក្សាខ្លួនអោយបានរឹងមាំសិន៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...