ទាន់​កូនភ្លោះ​មិន​ទាន់​ធំផង! ​Margie ​និងស្វាមី ​គិតគូសាង​សង់វីឡា​ទុក​សម្រាប់កូនៗ​ជាស្រេច​

ព្រហស្បតិ៍, ១៣ ឧសភា ២០២១

ក្រោយតារាសម្ដែងស្រីនាង Margie Balenciaga រៀបការជាមួយតារាចម្រៀងប្រុសលោក Pok Mindset ពួកគេទ​ទួលបា​នកូន​ភ្លោះ​ប្រុសស្រីគួរអោយស្រឡាញ់ពីរនាក់ជាចំណងដៃ។

ថ្មីៗនេះ នៅក្នុងវីដេអូ Vlog ប្តីប្រពន្ធមួយគូនេះ យើងឃើញថា ប្តីប្រពន្ធមួយគូនេះមានគម្រោងរួចជាស្រេច ដើម្បីសាងផ្ទះវីឡា​យ៉ា​ង​ប្រណិតសម្រាប់ទុកអោយកូនៗទាំងពីរនាក់របស់ពួកគេ។

ដែលផ្ទះវីឡាដែល Margie និងស្វាមីគ្រោងទិញសម្រាប់កូនៗពួកគេ គឺជាគម្រោងសាងផ្ទះវីឡាដែលមានតម្លៃថ្លៃគួរសម និងជាតំប​ន់​ដែលមានមនុស្សកុះករផងដែរ។ យ៉ាងណាមិញ សម្រាប់ផ្ទះវីឡារបស់អូនតូច Miika និង Miya ចាប់ផ្តើមសាងស​ង់រួច​រាល់​ជា​ប​ណ្តើ​រៗ​ខ្លះហើយ ដូច្នេះ!!! រង់ចាំតាមដានជាបន្តទៀតណា៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...