Aman​da ​ទទួល​បាន​ការ​ពេញ​ចិត្ត ​សម្រាប់​ឈុតរាត្រី​ស្រមោល​ស ​Miss ​Universe ​2020​

សៅរ៍, ១៥ ឧសភា ២០២១

កម្មវិធីប្រកួតបវរកញ្ញាចក្រវាល Miss Universe 2020 កំពុងចាប់ផ្តើមជាបណ្តើរៗហើយ បវរកញ្ញាដែលមកពីបណ្តាប្រទេ​ស​ផ្សេង​ៗ​គ្នា ​បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេ។

យ៉ាងណាមិញ សម្រាប់វគ្គប្រកួតព្រឹកមិញនេះ ទស្សនិកជនជាច្រើនចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់របស់នាង Amanda Chal​is​a ​Obdam ដែលជាបវរកញ្ញាចក្រវាលតំណាងអោយប្រទេសថៃ។ ដែលវាជាឈុតរាត្រីស្រមោលស ទទួលបានការច្នៃពី​ម៉ាកយី​យោ ​Valentier (VALENTIER)។ សម្រាប់ឈុតពណ៌មាសនេះ បានធ្វើអោយទស្សនិកជន ពិសេសប្រជាជនថៃមានការស្រឡាញ់​ពេ​ញ​ចិ​ត្ត​ជា​ខ្លាំងជាមួយឈុតរបស់នាង។

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Universe 2020 នឹងប្រព្រឹត្តិទៅពេញលេញ នៅថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២១៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...