បរិច្ចាគ ៦លានទើបរួច Praya ផ្តើមគម្រោងមូលនិធិជួយ ទារកនិងម្តាយ ដែលជួបការលំបាក

សៅរ៍, ១៥ ឧសភា ២០២១

កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីស៊ិចស៊ី Praya Lundberg បានចូលរួមបរិច្ចាគជាមួយគម្រោងទប់ស្កាត់ជំងឺកូវីដ ១៩ ចំនួន​ទឹ​ក​ប្រាក់ ៦ លានបាត។

ដោយសង្កេតឃើញមានការខមមិន និងការផ្ញើរសារសុំជំនួយពីនាងច្រើន ទាក់ទងទៅនឹងបញ្ហា កង្វះខាតទឹកដោះគោ និង​សុខ​ភា​ព​​​ទារក និងម្តាយយ៉ាងច្រើន។

Praya បានបង្ហោះក្រដាសសារមួយដោយបញ្ជាក់ពីគម្រោងមូលនិធិសប្បុរសធម៌របស់នាង ដើម្បី​ចុះ​​ជួយ​ទៅដល់ក្មេងៗ ទារកនិ​ង​ស្ត្រី​ជាម្តាយដែលជួបបញ្ហាខ្វះខាត ទៅលើជីវភាពរបស់ពួកគេ។ នាងក៏បានអំពាវនាវដល់បងប្អូន​ដែ​លត្រូវការជំនួយ និងចង់​បរិ​ច្ចា​គ​​​ចូល​​រួមជាមួយមូលនិធិនេះ អាចធ្វើការទាក់ទងមកកាន់គណនី IG ផ្លូវការរបស់នាងដោយផ្ទាល់បាន ឬតាមរយៈ Instagram @kt tob91។

នាងបានបន្តថា ប្រសិនជាជំនួយរបស់នាងបានដល់ដៃរបស់ពួកគេ ជួយផ្តល់ដំណឹងអោយនាងបានដឹងផង ដើម្បីអោយ​នាង​អ​ស់​ចិ​ត្ត ​​ព្រោះខ្លាចអំណោយមិនបានទៅដល់ពួកគេ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...