អ្នកគាំទ្រទាយមុនថា ដៃគូសម្ដែងរបស់ Mark Prin ប្រាកដជា Bow និង Min

សៅរ៍, ១៥ ឧសភា ២០២១

កាលពីពេលថ្មីៗនេះ តារាសម្តែងសង្ហាលោក Mark Prin បានបង្ហើបនៅលើ Instagram ថាលោកនឹងមានរឿងភាគថ្មី ២ ទៀត​ឆា​ប់​​ៗ​នេះ។ ជាមួយគ្នានេះផងដែរ Mark បានបង្ហើបថា ដៃគូសម្ដែងរបស់គេ ជាតារាសម្ដែងស្រីលំដាប់ជួរមុខទាំងពីររូប ដែលនឹងមាន​វត្ត​មាននៅក្នុងរឿងភាគខាងមុខនេះ។

អ្នកគាំទ្រកំពុងនាំគ្នាទាយទុកមុនថា ថាតារាសម្តែងដែល Mark នឹងសម្តែងជាមួយក្នុងរឿងថ្មីទាំង ២ នេះគឺ Min Pechaya និង B​o​w ​Maylada។ ព្រោះ តារាស្រីនាង Bow Malayda ជាចំណូលថ្មីនៅក្នុងប៉ុស្តិ៍លេខ ៣ថៃ ចំណែកតារាជើងចាស់ Min ទើបនឹងទទួល​បាន​ការងារថតថ្មីមួយអោយប៉ុស្តិ៍លេខ ៣ផងដែរ។

គួររម្លឹកផងដែរ កាលពីខែមីនា Mark បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ហើយបាននិយាយថា រូបគេនឹង​មានរឿងថ្មីជា​មួ​យ​​ដៃ​​គូស្រី ដែលពួកគេមិនធ្លាប់បានថតសម្ដែងជាមួយគ្នាពីមុនមកទេ។

ហើយថ្មីៗនេះ Mark ក៏ទើបតែបញ្ចប់ការសម្តែងរឿងភាគ «Game Lah Torrachon» ជាមួយ Taew Natapohn។ ចំពោះរឿងភាគ​ថ្មី​ទាំ​​ង​​ពីរ ​​Mark មិនទាន់បានបញ្ជាក់យ៉ាងច្បាស់ពីប្រភេទសាច់រឿងនៅឡើយទេ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...