Bright ​ចូលរួម​ជា​មួយ​អ្នក​គាំទ្រ ​បរិច្ចាគ​គ្រឿង​បរិភោគ​យ៉ាង​ច្រើន​ដល់​អ្នកក្នុង​តំបន់​បិទខ្ទប់​

អាទិត្យ, ១៦ ឧសភា ២០២១

ក្រោយពេល Bright Wachirawit អំពាវនាវដល់អ្នកគាំទ្រ ទាក់ទងជាមួយការចូលរួមបរិច្ចាគជាគ្រឿងប្រើសប្រាស់ និងគ្រឿង​បរិ​ភោ​​​គ​ ​​​សម្រាប់​អ្នកជាប់នៅក្នុងតំបន់បិទខ្ទប់ដែលខ្វះខាត។

Bright បាននាំយកនូវអំណោយយ៉ាងច្រើន ដែលទទួលបានពីការចូលរួមពីសំណាក់អ្នកគាំទ្រ ពិសេសក្រុមហ្វេនក្លឹបរបស់ខ្លួន មក​ចែ​កជូនដល់បង ប្អូន ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ប្រទេសថៃ។ ដើម្បីជាចំណែកមួយក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំអោ​យ​មាន​ការរីករាលដាលកាន់តែខ្លាំងជាងនេះ។ អំណោយរួមមាន ទឹកបរិសុទ្ធ មី អង្ករ ត្រីខ និងប្រភេទសាច់សត្វជាដើម។

សូមបញ្ជាក់ផងដែរថា ថវិកាមួយចំនួនពួកគេទទួលបានពីការលក់ដេញថ្លៃរូបថតរបស់តារាសម្ដែងវ័យក្មេង Bright និងមួយ​ចំនួន​ទៀ​ត​​ទទួលបានពីអ្នកគាំទ្រ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...