ស្រុះ​ដៃ​គ្នា​ណាស់ ​ហ្វេនក្លឹប ​Sunflower ​រៀបចំ​ជូនពរ ​Davika ​តាមរយៈ​អេក្រង់​យ៉ាងធំ​កណ្តាល​ទីក្រុង​

ចន្ទ, ១៧ ឧសភា ២០២១

ដូចទស្សនិកជនដឹងរួចមកហើយថា តារាសម្ដែងស្រីរាងតូចច្រឡឹង Mai Davika មានថ្ងៃកំណើតនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃទី ១៦ ខែឧ​ស​ភា ​ឆ្នាំ២០២១។

ចូលដល់វ័យ ២៩ឆ្នាំ រូបសម្រស់ Mai នៅតែស្រស់ស្អាតខ្លាំងមិនប្រែ។ យ៉ាងណាមិញ នៅព្រឹកមិញនេះក្រុមហ្វេនក្លឹបរបស់ Mai ដែ​ល​មានឈ្មោះថា Sunflower បានរៀបចំពញ្ញាក់អារម្មណ៍របស់ Mai ជាមួយនឹងការបង្ហាញពាក្យជួនពរ និងផ្ទាំងរូបភាពរបស់ Mai នៅ​​​លើ​កញ្ចក់អេក្រង់ពាណិជ្ជកម្មកណ្តាលទីក្រុង។ កញ្ចក់អេក្រង់ដ៏ធំនៅ Paragon Paragon និង Asoke បានពន្លិចចេញនូវរូបភាព​ដ៏​ស្រស់ស្អាតរបស់ Mai Davika។

Mai ក៏បានថតវីដេអូ បង្ហាញពីអារម្មណ៍រីករាយ និងរំភើបរបស់នាងព្រមជាមួយនឹងពាក្យអរគុណទៅដល់ហ្វេនក្លឹបផងដែរ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...