ទស្សនិកជនមួយចំនួនអាចពុំធ្លាប់ដឹងថា តារាប្រុសស្រីនៅប៉ុស្តិ៍លេខ ៣ថៃណាខ្លះ ធ្លាប់មានប្រវត្តិសម្ដែងរឿងឱ្យប៉ុស្តិ៍លេខ ៧ថៃ ពីមុនមក។
ថ្ងៃនេះ Poraman នឹងលើកយកតារាស្រីលំដាប់ជួរមុខ ៣រូប ដែលស្ថិតក្នុងទ្រនំប៉ុស្តិ៍លេខ ៣ថៃអស់រាប់ឆ្នាំ រហូតធ្វើឱ្យទស្សនិកជនមួយចំនួនគិតថា ពួកគេមិនធ្លាប់មានប្រវត្តិសម្ដែងរឿងភាគណាមួយឱ្យប៉ុស្តិ៍លេខ ៧ថៃ។
តោះ! មកមើលពីតារាស្រីទាំង ៣រូបខាងក្រោមនេះទាំអស់គ្នា៖
១. Mint Chalida
មុនពេលនាងចុះកុងត្រាជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ Mint ធ្លាប់បានសម្តែងរឿងភាគ «Ta Doo Dao Tao Tid Din» សម្រាប់ប៉ុស្តិ៍លេខ ៧ថៃ ក្នុងឆ្នាំ ២០០៥ ។ ប៉ុន្តែ មកទល់ពេលនេះរឿងភាគនោះមិនទាន់បញ្ចេញនៅឡើយទេ។
២. Anne Thongprasom
Anne Thongprasom ជាតារាសម្តែងជួរមុខនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ ។ កាលពីនៅក្នុងប៉ុស្តិ៍លេខ ៧ថៃ Anne ធ្លាប់បានសម្ដែងរឿងមួយចំនួនដូចជា រឿង «Shing Shar Charlie» នៅឆ្នាំ ១៩៩៣, «Tannon Sai Soot Tai» នៅឆ្នាំ ១៩៩៤ និង «Pee Neung Peun Kun La Wan Atsajun Kong Pom» ឆ្នាំ ១៩៩៦។
៣. Yam Matira
Yam Matira ធ្លាប់បានសម្ដែងរឿងភាគបុរាណ សម្រាប់ប៉ុស្តិ៍លេខ ៧ ថៃមុន ពេលនាងបានចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣៕
ដោយ៖ បូទី