ជាក់ជឿថាអ្នកគាំទ្រភាគច្រើនពិតជាបានដឹងនឹងស្គាល់ អំពីតារាសម្ដែងស្រីថៃល្បីៗទាំងនេះ ហើយខ្លះទៀតក៏មិនទាន់ស្គាល់ច្បាស់ពីពួកគេផងដែរ។
បើនិយាយអំពីមិត្តភាពនៃការរាប់អានគ្នាជាមិត្តជិតស្និទ្ធរបស់តារាល្បីៗទាំងនេះ គឺពួកគេបានរក្សាចំណងមិត្តនេះបានយ៉ាងរឹងមាំជាមួយគ្នា បន្ទាប់ពីបានធ្វើការជាមួយគ្នាហើយ ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីតារាស្រីថៃ ៥គូ ដែលជាមិត្តល្អបំផុតមកដល់ពេលបច្ចុប្បន្ន។
១. Kimmy Kimberley និង Yaya Urassaya
ពួកគេ គឺជាមិត្តភក្តិល្អនឹងគ្នា ចាប់តាំងពីពួកគេបានធ្វើការជាមួយគ្នា នៅក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ ៤។
២. Janie Thienphosuwan និង Nana Rybena
តារាសម្តែងទាំងពីរនេះ បានរាប់អានគ្នាអស់រយៈពេលជាង ១០ ឆ្នាំហើយ ពួកគេតែងតែជិតស្និទ្ធិជាមួយគ្នារហូត។
៣. Mint Chalida និង Margie Rasri
Mint គឺជាមិត្តភក្តិជាមួយ Margie ចាប់តាំងពីនាងចាប់ផ្តើមធ្វើការ នៅក្នុងឧស្សាហកម្មកម្សាន្តថៃដំបូង។
៤. Annethong prasom និង Nat Myria
តារាស្រីទាំងពីរ គឺជាមិត្តភក្តិរយៈពេល ២៧ ឆ្នាំ ចាប់តាំងពីពួកគេបានចាប់ផ្តើមធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តថៃដំបូងដូចគ្នា។
៥. Chompoo Araya និង Aimee
តារាសម្តែងទាំងពីរនេះ គឺជាមិត្តល្អនឹងគ្នាបំផុតជាច្រើនឆ្នាំមកហើយ៕
ដោយ៖ Minzy