លេងដល់ថ្នាក់នេះ! មិនប្រាប់ក៏ដឹងថា Win Metawin ជាអ្នកគាំទ្រម្នាក់របស់ Jennie ក្រុម Blackpink ដែរ

សៅរ៍, ១៦ មករា ២០២១

Win Metawin ជាតារាប្រុសវ័យក្មេង និងកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមតារាប្រុស នៅក្នុងផលិតកម្មកម្សាន្ត GMM

អ្នកគាំទ្ររបស់ Win ភាគច្រើនជាយុវវ័យសម័យថ្មី ពិសេសសម្បូរទៅដោយហ្វេននារីៗតែម្ដង។ យ៉ាងណមិញ យើងបានឃើញគណនី IG របស់ Win បានយករូបកាត់តជាមួយ Jennie ក្រុម Blackpink ដាក់ជិតគ្នា ហើយផ្ញើរសារជួនពរទៅដល់នាង ក្នុងឱកាសខួបកំណើតគម្រប់អាយុ ២៥ឆ្នាំរបស់នាង។

អ្នកគាំទ្រឃើញភ្លាម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា Win តាមពិតជាហ្វេនប្រុសរបស់ Jennie សោះ។ ព្រោះកន្លងមក មិនដែរឃើញតារាប្រុសរូបនេះ បង្ហោះរូបភាព ឬនិយាយពីតារាស្រីរូបណាដែលគេស្រឡាញ់ និងគាំទ្រនោះទេ។

នេះបញ្ចាក់ថា Win Metawin តាមពិតជាអ្នកគាំទ្រប្រុសម្នាក់ ដែលស្រឡាញ់ និងគាំទ្រ តារាចម្រៀងស្រីកូរ៉េ Jennie ក្រុម Blackpink សោះ៕

ប្រភពរូបពី៖ Facebook

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...