មិនលាក់លៀមអី តារាស្រីថៃទាំង ៦ដួងនេះ ធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ពួកគេម្នាក់ៗសុទ្ធតែមានអាយដលនៅក្នុងចិត្តរៀងៗខ្លួន។ ជាពិសេសទាក់ទងទៅនឹងអាដល់តារានៅកូរ៉េខាងត្បូងវិញ ម្នាក់ៗបានបង្ហើបឈ្មោះឱ្យអ្នកសារព័ត៌មានបានដឹងគ្មានសល់នោះទេ។
ចង់ដឹងថាតារាប្រុសកូរ៉េរូបណាខ្លះ អាចឆក់យកបេះដូងតារាស្រីថៃឱ្យស្រឡាញ់ពេញចិត្ត ពេញថ្លើម និងចាត់ទុកថាពួកគេជាអាយដលក្នុងចិត្តរហូតមក សូមតាមដានខាងក្រោមទាំងអស់គ្នា៖
១. Diana Flipo
តាមការផ្តល់បទសម្ភាសន៍មួយ Diana ជាហ្វេននារីរបស់ Hyun Bin។
២. Thanaerng Kanyawee
តារាស្រីរូបនេះក៏ជាអ្នកគាំទ្ររបស់តារាកូរ៉េមួយរូបផងដែរ។ នាងស្រឡាញ់គាំទ្រ Jeno ដែលជាសមាជិកក្រុមចម្រៀង NCT។
៣. Opal Panisara
Opal បានបង្ហើបថានាង ចូលចិត្តការសម្ដែងរបស់តារាប្រុសកូរ៉េ Gong Yoo។
៤. Vill Wannarot
តារាសម្ដែងស្រី ពោរពេញទៅដោយទេពកោសល្យរូបនេះ ជាហ្វេននារីរបស់តារាសម្ដែងកំពូលរបស់កូរ៉េ Lee Min Ho។
៥. Thisa Varitthisa
តារាស្រីក្នុងប៉ុស្តិ៍លេខ ៧ថៃ រូបនេះ បញ្ជាក់យ៉ាងច្បាស់ៗថានាង ពេញចិត្តតារាសម្ដែងកូរ៉េ Kim Soo Hyun និង Park Bo Gum។
៦. Kimmy Kimberley Anne Woltemas
Kimmy ធ្លាប់បានផ្តល់បទសម្ភាសន៍ថា នាងពិតជាស្រឡាញ់ការសម្ដែងរបស់ Song Joong Ki ហើយនាងក៏ជាហ្វេននារីម្នាក់របស់គាត់ផងដែរ៕
ដោយ៖ បូទី