ដូចទស្សនិកជនមួយចំនួនបានដឹងហើយថា Boy Pakorn ត្រូវបានអ្នកគាំទ្រមួយចំនួន ធ្លាប់បានគូផ្គងជាមួយតារាស្រី Chippy Sirin ប៉ុន្តែមួយរយៈក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលពួកគេបញ្ជាក់ថាទំនាក់ពួកគេត្រឹមជាមិត្តរួមការងារប៉ុណ្ណោះ។
យ៉ាងណាមិញ ថ្មីៗនេះព័ត៌មានជាច្រើនបានចេញផ្សាយពីទំនាក់ទំនងរវាង Boy និងតារាស្រី Diana ជាញឹកញាប់។ ពិសេស អ្នកគាំទ្ររបស់ពួកគេទាំងពីរ នាំគ្នាគាំទ្រឱ្យតារាប្រុស ស្រីល្បីឈ្មោះមួយគូនេះ អាចសាងទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាថែមទៀត។
ជាក់ស្ដែង Diana ត្រូវបានអ្នកសារព័ត៌មានថៃសួរពីអារម្មណ៍នាងថា «តើនាងនឹងគិតយ៉ាងណា ប្រសិន Boy ចែចង់នាងជាផ្លូវការណ៍? Diana ឆ្លើយថានាងមិនបានរារាំង ឬឃាត់ឃាំងខ្លួនឯងពីរឿងស្នេហានោះទេ ប៉ុន្តែ ការពិតទៅ Boy គាត់មិនបានចែចង់អីជាមួយនាងនោះទេ។
គួរបញញចាក់ផងដែរថា កាលពីពេលថ្មីៗនេះ Boy Pakorn បានសារភាពថាលោកពិតជាកោតសរសើរចំពោះ Diana Flipo ដោយសារតែនាងមានចរិតស្លូតបូត និងគួរឱ្យស្រឡាញ់ណាស់។ ពេលនេះអ្នកគាំទ្រ Boy Pakorn និង Diana Flipo កំពុងគូរផ្គង់ឱ្យពួកគេទាំងពីរក្លាយជាគូស្នេហ៍គ្នាឆាប់ៗ៕
ដោយ៖ បូទី