ទើបតែធ្វើខួបគម្រប់ ៦ ឆ្នាំនៃការស្រលាញ់គ្នាកាលពីដើមខែមករាឆ្នាំ២០២១កន្លងទៅថ្មីៗ ស្រាប់តែពេលនេះស្នេហាដែលតែងផ្អែមល្ហែមយល់ចិត្តគ្នារវាងតារាសម្ដែងបែបកំប្លែងថៃមាឌធំលោក Jack fanchan និងមិត្តស្រីមិនមែនជាអ្នកសិល្បៈបានដើរដល់ផ្លូវបំបែកទៅហើយ។
យោងតាមសារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាត ពេលនេះចំណងស្នេហ៍របស់ jack សល់ត្រឹមពាក្យជាមិត្តប៉ុណ្ណោះ។ ម្ចាស់ខ្លួន jack ក៏បានបង្ហោះនៅលើអ៊ីនស្តាក្រាមបញ្ជាក់ពីស្ថានភាពរបស់គេនៅពេលនេះឲ្យមហាជនបានដឹងថា ការបែកនេះគឺជាការឯកភាពគ្នារវាងលោកនិងមិត្តស្រី ពោលមិនមានការឈ្លោះទាស់ទែងគ្នារឿងអ្វីនោះទេ។
ទាំងកំពុងក្ដុកក្ដួលនៅក្នុងចិត្ត jack បានអរគុណសម្រាប់រយៈពេល៦ឆ្នាំកន្លងមកនេះ។ ទោះបីមកដល់ពេលនេះពួកគេមិនបាននៅជាមួយគ្នាទៀត ប៉ុន្តែលោកនិងមិត្តស្រីក៏នៅជាមិត្តល្អនឹងគ្នារហូតទៅ៕
ដោយ៖ សារ៉ា