រាប់ពី ២០១០ ដល់ ២០២០ រឿងភាគ​ទាំងនេះ ទទួលបាន​ការគាំទ្រ​ខ្លាំង​ពីទស្សនិកជន តាមឆ្នាំនីមួយៗ

សៅរ៍, ១៧ តុលា ២០២០

4.1K

ស្របពេលនឹងរឿងភាគថ្មីៗ កំពុងចាក់ផ្សាយនៅតាមប៉ុស្តិ៍ទូរទស្សន៍ និងមានរឿងភាគថៃមួយចំនួនក៏កំពុង​រៀបចំដើម្បី​ត្រៀម​ចាក់​ផ្សាយ​ក្នុងឆ្នាំ ២០២១។ បើក្រឡេកមកចាប់អារម្មណ៍នឹងរឿងភាគមួយចំនួនក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ ៣ថៃ ពីមុនៗវិញ សុទ្ធសឹង​តែ​ជា​រឿង​ល្អមើលខ្លាំង និងមានទស្សនិកជនគាំទ្រយ៉ាងពេញទំហឹង។

តោះ! ថ្ងៃនេះ Poraman នឹងលើកយករឿងល្បីៗដែលមានអ្នកទស្សនាច្រើន រាប់ចាប់ពីឆ្នាំ ២០១០ ដល់ ២០២០នេះ៖
 
ឆ្នាំ ២០២០
នៅឆ្នាំ ២០២០ រឿង «My Husband in Law» សម្តែងដោយ Mark Prin និង Mew Nittha ទទួលបានការពេញចិត្ត​យ៉ាងខ្លាំងពី​សំ​ណា​ក់​ទស្សនិកជន។

ចំណែក រឿង «Roy Leh Marnya» ដែលជាការសម្តែងពីតារាប្រុស Pope Thanawat និងនាង Bella  ក៏ទទួលបាន​ការឆ្លើយ​តប​ល្អៗ​ពីអ្នកគាំទ្រផងដែរនៅឆ្នាំនេះ។

ឆ្នាំ ២០១៩
រឿង «Krong Karm» ដែលសម្តែងដោយ Charoeunpura, James Jirayu និង Bella Ranee គឺជារឿងភាគថៃ TV3 ដែល​ពេ​ញ​​​និយម​បំផុតប្រចាំឆ្នាំ ២០១៩។

ឆ្នាំ ២០១៨
រឿង «Buppesunnivas» សម្តែងដោយ Pope Thanawat និង Bella Ranee គឺជារឿងភាគថៃដ៏ពេញនិ​យមបំផុតរ​បស់​ប៉ុស្តិ៍​លេខ ​៣ថៃ ឆ្នាំ ២០១៨។

ឆ្នាំ ២០១៧
Janie Thienphosuwan បានសម្តែងជាតួមនុស្សស្រីមានកលល្បិច នៅក្នុងរឿងភាគ «Plerng Boon» ជាមួយតារាប្រុស Pong Na​wat ​និងតួឯកស្រី Bella Ranee។ រឿងភាគនេះ​ទទួល​បានការឆ្លើយ​តបល្អៗពីទស្សនិកជន នៅពេលចាក់ផ្សាយ​លើកញ្ចក់​ទូរ​ទស្សន៍​តាំងពីភាគដំបូង។

ឆ្នាំ ២០១៦
រឿង «Nakee» គឺជារឿងភាគប៉ុស្តិ៍លេខ ៣ថៃ ដែលមានប្រជាប្រិយបំផុតប្រចាំឆ្នាំ ២០១៦ ជាមួយនឹងការសម្តែងរបស់ Taew Na​ta​​pohn និង Ken Phupoom

ឆ្នាំ ២០១៥
ជាមួយនឹងការសម្តែងរបស់ Ohm Atshar, Puen Khanin, Chippy Sirin ក្នុងរឿង «Sud Suden Saen Ruk» ដែលពេញ​និ​យ​ម​​បំផុត​ប្រចាំឆ្នាំ ២០១៥។

ឆ្នាំ ២០១៤
Jooy Warattaya សម្តែងជាតួចិត្តអាក្រក់ នៅក្នុងរឿង «Samee Tee Tra» ជាមួយតួប្រុស Pope Thanawat និងនាង Ploy Ch​er​marn។ រឿងភាគនេះ មានការពេញនិយមយ៉ាងខ្លាំង នៅពេលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។

ឆ្នាំ ២០១៣
ក្នុងឆ្នាំ ២០១៣ រឿង «Tong Neu Gao» សម្តែងដោយ Poh Nattawut និង Nune Woranuch ទទួលបានចំណាត់​ថ្នាក់ខ្ពស់ជាង​គេក្នុង​ចំណោមខ្សែភាពយន្តភាគថៃប៉ុស្តិ៍លេខ ៣ ផ្សេងទៀត។ គួរបញ្ជាក់ផងដែរ ថារឿងភាគមួយដែលមានចំណងជើងថា «Sup​arb​uroot Jutathep» ក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។

ឆ្នាំ ២០១២
Janie Thienphosuwan ដើរតួជាតួអង្គភ្លោះនៅក្នុង រឿង «Raeng Ngao» ហើយក៏ជារឿងភាគមួយទទួល​បានការគាំទ្រ​យ៉ាង​ច្រើន​ពីអ្នកទស្សនិកជនក្នុងឆ្នាំនោះ។

ឆ្នាំ ២០១១
Chompoo Araya ក្លាយជាកំពូលតារាសម្តែងស្រី ក្នុងការសម្តែងក្នុង រឿង «Dok Som See Thong» ដែលទស្សនិក​ជន​ពេ​ញ​ចិត្ត​បំផុត។

ឆ្នាំ ២០១០
រឿងភាគមួយមានចំណងជើងថា «Rabum Duang Dao» ដែលសម្តែងដោយ Ploy Chermarn, Oil Thana និង Lydia Sar​u​n​rat ​គឺជារឿងភាគ ពេញនិយមបំផុតប្រចាំឆ្នាំ ២០១០។ និងរឿង «Wanida» ដែលសម្តែងដោយ Tik Jesdaporn និង Aff Tak​sa​or​n ​គឺជារឿងភាគដ៏ពេញនិយមមួយផ្សេងទៀតក្នុងឆ្នាំ ២០១០៕

ប្រែសម្រួល៖ thaiupdate

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...