Tiger Street Football 2020 មណ្ឌលភ្នំពេញបានរកឃើញវគ្គ១៦ក្រុមចុងក្រោយហើយ

សុក្រ, ២៨ កុម្ភៈ ២០២០

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football មណ្ឌលភ្នំពេញ នាព្រឹកថ្ងៃទី២៨នេះ គឺបានដំណើរការប្រកួត​បាន១០២​ប្រកួត​ហើយ ដោយចម្រាញ់បានវគ្គ១៦ក្រុមចុងក្រោយ បន្តការប្រកួតនៅរសៀលនេះទៀត ដើម្បីសម្រាំង​បាន​ក្រុមជើង​ឯក​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ អមដោយទឹកប្រាក់១៥០០ដុល្លារ។ ដោយការប្រកួតបានចំណាយពេលអស់រយៈពេល២ថ្ងៃកន្លះ ហើយ​វគ្​គ១៦​ក្រុមដែល នឹងបន្តការប្រកួតជម្រុះនៅរសៀលនេះ រហូតដល់រកឃើញក្រុមជើងឯកនោះ មានក្រុម បាល់ទាត់ ប្រម៉ាញ់ ទីក្រុង​(FT) ប្រកួតជាមួយ ក្រុម យុវជន នាគអាស៊ី ក្រុម Downtown Fc ប្រកួតជាមួយ GLF FC ក្រុម KHMER NORKOR FC(A) ប្រកួត​ជាមួយ Rolling United ក្រុម 3G FC ប្រកួតជាមួយ សសយក កំចាយមារ ក្រុម OV Mal FC ប្រកួតជាមួយ អាណាចក្របៃតង ក្រុង DIG88 FC ប្រកួតជា​មួយ​ BA United ក្រុម VANDASAK ប្រកួតជាមួយ Smile Sport B និងក្រុម Young Gun FT ប្រកួត​ជាមួយ Rolling FC។ សម្រាប់ Tiger Street Football 2020 មណ្ឌល​ភ្នំពេញ គឺសម្រាំង​យក​តែ​​១២​ក្រុមប៉ុណ្ណោះចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ជាមួយក្រុមចំនួន​​៥២ដែលជម្រុះចេញពី​៧មណ្ឌល​នៅ​តាម​បណ្តាខេត្ត ដណ្តើម​ប្រាក់រង្វាន់​​១៥០០០ដុល្លារ៕

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football រៀបចំដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមាន​គុណ​ភាព​ខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅ​ច្រើនជាង​៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ​ផ្នែករសជាតិ និង​គុណភាព។ សូម​ចូល​ទៅកាន់​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់​ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។ 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...