វគ្គផ្តាច់ព្រ័ត្រ​ដ៏រំភើបអស្ចារ្យ! កំពូលកីឡាករ RIO FERDINAND នឹងបង្ហាញ​ខ្លួន​គាំទ្រតាម​អនឡាញ ក្នុងព្រឹត្តិការណ៍ TIGER STREET FOOTBALL នៅភ្នំពេញ​ចុងសប្តាហ៍នេះ

ចន្ទ, ០២ មីនា ២០២០

រាជធានីភ្នំពេញ - ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាចាប់នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football ព្រឹត្តិការណ៍នេះបាន​នាំមកជាថ្មីម្តងទៀតនូវសកម្មភាពប្រកួតដ៏ស្វិតស្វាញ​ខ្លាំងក្លានៅលើទីលាន​កីឡាហ្វុត​សាល​ដ៏ល្បី​ល្បាញ​នៅក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានជាង ៦៧៧ ក្រុមនិងកីឡាករជាង ៤៧៣៩ នាក់ចូលរួម​ប្រកួត​គាំទ្រ​យ៉ាងច្រើន​ក្នុងឆ្នាំ ២០២០ ដ៏អស្ចារ្យនេះ។

ព្រឹត្តិការណ៍ Tiger Street Football កាន់តែធំនិងអស្ចារ្យដែលទទួលបានការពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍រួមមាន​ប្រទេស​កម្ពុជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ នេះជាទីលានមួយដែលផ្តល់ឱកាសសំរាប់យុវជនដែលមានទេពកោសល្យក្នុងស្រុក ដើម្បីបញ្ចេញសមត្ថភាព ជំនាញ និងសេចក្តីក្លាហានរបស់ខ្លួន   ដើម្បីសម្រេចនូវមហិច្ឆិតា និងក្តីសុបិន្តរបស់ខ្លួន។ មានក្រុ​ម​កីឡា​ករ​ឆ្នើម​ចំនួន ៦៤ ក្រុម​ចូលរួមប្រកួត​ប្រជែងមកដណ្តើមពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រ។  

កាន់តែអស្ចារ្យនោះ គឺការប្រកួតផ្ទាល់រវាងក្រុមជើងឯក Tiger Street Football ឆ្នាំ ២០២០ និងកីឡាករបាល់ទាត់ថ្នាក់ជាតិជាមួយ​តារា​សំដែង​ដ៏ល្បីរួមគ្នាក្រុម មានការលេងហ្គេមបាល់ទាត់សប្បាយសប្បាយជាច្រើនដើម្បីទទួលបានសំភារៈកីឡាស្អាតៗ មានការ​បោះ​ពុម្ពឈ្មោះលើអាវកីឡាយកភ្លាមៗ និងការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យក្នុងក្លឹបទឹកកក Tiger Crystal Igloo មានគំនូរសិល្បៈ​គូរ​ភ្លាមៗ​នៅបាល់ ជាពិសេសមានកាន់តែក៏ក្រើកមានការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃ ចូលរួមដោយ​កំពូលតារាល្បីៗជាច្រើនរូបចាប់​ពី​ថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០។

ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ មានការគាំទ្រពីវីរៈបុរសបាល់ទាត់របស់ប្រទេសអង់គ្លេសគឺ លោក Rio Ferdinand ដែលបំពេញតួនាទីជាអ្នកតំណាងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ហើយលោកត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ ដែលបានឈ្នះ​ពាន​រង្វាន់​ជាច្រើន និងជាខ្សែការពារដ៏ឆ្នើមផងដែរ។ លោក Rio Ferdinand នឹងចូលទស្សនាវគ្គផ្តាច់ព្រ័ត្រនេះតាម​អនឡាញ លោក​មានប្រសាសន៍ថា៖

«ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូលរួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នានាចុង​សប្តាហ៍នេះក្នុង​វគ្គផ្តាច់​ព្រ័ត្រ​​នៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាលនូវមេរោគកូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញុំបាន​សម្រេច​ចិត្តជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្រៅ។ ខ្ញុំទន្ទឹងរង់ចាំ​មកទស្សនាប្រទេសកម្ពុជាជាលើកដំបូង​សម្រាប់រូបខ្ញុំ​ក្នុង​ថ្ងៃ​ណាមួយ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសុំការអធ្យាស្រ័យ និង​ការ​យោគ​យល់ពីបងប្អួនទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបន្តគាំទ្ររូបខ្ញុំនិងការយោគយល់របស់អ្នក ខ្ញុំសូមកោតសរសើរ និងសូម​ជូន​ពរ​កីឡាករទាំងអស់មានសំណាងល្អក្នុងការប្រកួតខាងមុខនេះ។ ខ្ញុំទន្ទឹងរង់ចាំ​ទស្សនាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនៅលើ​ទំព័រ​​ហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ ហើយសង្ឃឹមថានឹងមានឱកាសម្តងទៀតមកទស្សនាប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ​ដោយ​​មានការគាំទ្រពីស្រាបៀរ​ថៃហ្គ័រ។»

លោក Rio Ferdinand នឹងមានវត្តមានគាំទ្រការប្រកួតនេះពីចម្ងាយតាមអនឡាញដើម្បីបង្ហាញសេចក្តីសាទរ​គាំទ្រកីឡាករបាល់​ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុតរបស់ខ្លួនចំពោះព្រឹត្តិការណ៍ Tiger Street Football ជាទីលានមួយសម្រាប់ពួកគេបញ្ចេញ​សមត្ថភាព និងការតាំងចិត្តដ៏មោះមុតក្នុងការសម្រេចនូវមហិច្ឆិតា និងក្តីស្រមៃរបស់ខ្លួន។  លោកនឹងចូលរួមវគ្គសម្ភាសន៍​ផ្ទាល់​ជាមួយអ្នក​សារព័ត៌មាន ក្នុងស្រុក ធ្វើឡើងនៅថ្ងៃសុក្រទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ( ១១ ព្រឹកតាម​ម៉ោង​តំបន់ GMT ) ។ លោកក៏នឹងចូលរួមក្នុងការធ្វើវីដេអូដែលបង្ហាញសារគាំទ្រដល់ក្រុមកីឡាករចំនួន ៦៤ ក្រុមចុងក្រោយដែល​បាន​ឈាន​ទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកកៅអីជាក្រុមកំពូលឈ្នះពានជើងឯក និងអបអរសាទរ​រដូវកាលឆ្នាំដ៏អស្ចារ្យមួយទៀត​សម្រាប់​ព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ​ថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

រីករាយពិសាស្រាបៀរ ថៃហ្គ័រ ដោយទំនួលខុសត្រូវ

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...