ក្រុមបាល់ទាត់ សសយក កំចាយមារ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020

អង្គារ, ០៣ មីនា ២០២០

ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូត​ដល់ទៅ​១៥០០០ ដុល្លារ​អាមេរិកត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យទី១ ខែមីនា បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បាន​ប្រកួត​យកឈ្នះក្រុម​បាល់ទាត់ VANDASAK ដោយលទ្ធផល ១ ទល់ ០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

មុន​ឈាន​ទៅ​គ្រង​ដំណែងជើងឯកទូទាំងប្រទេសជាមួយរង្វាន់១៥០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួត​យក​ឈ្នះក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល៤ទល់១ នៅវគ្គ៨ក្រុមចុងក្រោយឡើងមកកាន់​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ វគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល៣ទល់២ ឈាន​ឡើងទៅប្រជែងដណ្តើម​តំណែង​ជើងឯកជាមួយក្រុមបាល់ទាត់ VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយ​ការប្រកួត​យ៉ាង​តានតឹង​បំផុតក្នុងលទ្ធផល១ទល់០ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020។

តំណាង​​ក្រុមបាល់ទាត់ សសយក កំចាយមារ បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯកទូទាំងប្រទេសលើកទី១នេះ បាន​កើត​ឡើងដោយសារតែក្រុមលេងជាមួយគ្នាដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមបានល្អ ដូច្នោះហើយ ពីមួយវគ្គ​ទៅ​មួយ​វគ្គចេះ​តែទទួលបានជោគជ័យរហូតក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស។ លោក ប្តេជ្ញាថា Tiger Street Football រដូវកាល​ក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះ​មណ្ឌល​តាម​បណ្តាលខេត្ត​មានចំនួន៧ និងនៅរាជធានីភ្នំពេញចំនួន១ មណ្ឌល ដែលសម្រាំងក្រុមខ្លាំងចេញ​ពី ៨​មណ្ឌល​នោះ មាន​ចំនួន​ ៦៤​ ក្រុមចូលរួមការប្រជែងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់ សស​យក កំចាយ​មារ ទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥០០០ដុល្លារអាមេរិក ក្រុមជើង​ឯករង​ក្រុម​​បាល់​ទាត់ VANDASAK ទទួលបានរង្វាន់៥០០០ដុល្លារអាមេរិក ក្រុមចំណាត់ថ្នាក់លេខ​៣បានទៅលើ​ក្រុម​បាល់ទាត់ Rolling United ទទួលបានរង្វាន់២៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបាន​រង្វាន់​១០០០ដុល្លារអាមេរិក។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...