ការប្រគំតន្ត្រីយក្ស​របស់ថៃហ្គ័រ Tiger Street Football 2020 ធ្វើឲ្យកក្រើក​ក្រុងតាខ្មៅ

សុក្រ, ១៣ មីនា ២០២០

ក្រុងតាខ្មៅ៖ ការប្រគំតន្ត្រីយក្ស​របស់ស្រាបៀរថៃហ្គ័រ​ក្នុងឱកាសអបអរសាទរ​ក្រុមជើងឯកម្ចាស់ពាន Tiger Street Football  2020  វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលប្រារព្ធធ្វើឡើង​នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី០៧-០៨ ខែមីនា ឆ្នាំ២០២០ បានធ្វើឲ្យ​កក្រើក​ក្រុងតាខ្មៅ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដោយទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំងពីវត្តមាន​​តារា​ចម្រៀងល្បីជាច្រើនរូប។

ការប្រគុំតន្ត្រីយក្ស​រយៈពេលពីររាត្រីជាប់គ្នា ពិតជាអស្ចារ្យណាស់​នាំភាពសប្បាយរីករាយ​ជូនបងប្អូនក្នុងក្រុងតាខ្មៅ ដោយមាន​ចូលរួម​សម្តែង​​ពីសំណាក់តារាល្បីៗ​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ដូចជា៖ លោក ខេមរះ សិរីមន្ត អ្នកនាង ឪក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៏ លោក នីកូ លោក Step និងកញ្ញា ឈិន ម៉ានិច្ច

ការប្រគំតន្រ្តីដ៏កក្រើកពិសេសនេះ ដែលរៀបចំផ្តាច់មុខដោយ ស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមាន​គុណភាព​ខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់​នៅច្រើនជាង៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និង​គុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ!

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...