តារាល្បីៗ​លើក​សរសើរ​ពីស្បែកជើង​ជប៉ុន ម៉ាក Wakai ដែលទើប​ចូល​ទីផ្សារ​កម្ពុជា

អាទិត្យ, ១៥ មីនា ២០២០

Wakai ម៉ាកស្បែកជើងបង្កើតឡើងដោយជប៉ុនដែលល្បី១០ឆ្នាំមកហើយនៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានលេចវត្តមាននៅលើទីផ្សារកម្ពុជាហើយ។ ខណៈទើបចាប់ផ្ដើមដំណើរការហាងរបស់ខ្លួនជាលើកដំបូងម៉ាកស្បែកជើងមួយនេះ ត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងច្រើន ពីតារាភាពយន្ត និងបុគ្គលល្បីៗ ថាជាស្បែកជើងដែលមានតម្លៃសមរម្យ ងាយស្រួលពាក់ និង មានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យ។

Youtuber វ័យក្មេងដែលមានការគាំទ្រច្រើនក្នុងស្រទាប់យុវវ័យ គឺលោក ឡាយ ប៊ុនឡេង បានឱ្យដឹងថា ស្បែកជើងគឺជាផ្នែកមួយ​យ៉ាងសំខាន់នៃការតុបតែងខ្លួន។ លោករៀបរាប់ថា ស្បែកជើងមិនត្រឹមតែបន្ថែមនូវភាពទាក់ទាញ និងស្រស់សង្ហារប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ជាកត្តា ជម្រុញឱ្យមានអារម្មណ៍ល្អ និងទំនុកចិត្តក្នុងពេលបំពេញកិច្ចការប្រចាំថ្ងៃផងដែរ។


និយាយដល់ចំណុចនេះ ប៊ុនឡេង បានសង្កត់ធ្ងន់ថា៖ «នៅពេលដែលខ្ញុំពាក់ស្បែកជើង Wakai គឺវាស្រួលពាក់ ដោយសារវាស្រាល ស្បែកទន់ បាតស្បែកជើងល្អ នៅពេលដែលពាក់ចូលទៅមិនឈឺជើង។ បើនិយាយពីម៉ូតវិញ គឺទាន់សម័យហើយអាចពាក់ជាមួយខោអាវច្រើនប្រភេទ»។

Wakai ត្រូវបានផលិត និងរចនាឡើងដោយជនជាតិជប៉ុន ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ផាសុកភាព ភាព​ច្នៃ​ប្រឌិត និងតម្លៃ​សមរម្យ។ លោក Clemence Tan ជនជាតិជប៉ុន និងជាអ្នកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុន Henry Allen Marketing ដែលនាំចូលផ្ដាច់មុខនូវស្បែកម៉ាក Wakai បានឱ្យដឹងថា ចំណុចដែលនាំឱ្យ Wakai មានភាពលេចធ្លោ និងទទួល​បាន​ការគាំទ្រ​ច្រើន​គឺដោយសារ​តែ Wakai ត្រូវបានបង្កើតឡើងសម្រាប់យុវវ័យ ហើយវាបានកើត​ចេញពីការសម្រិតសម្រាំងដោយ​ភ្ជាប់ជាមួយ​នូវ​ដូងព្រលឹងនៃជនជាតិជប៉ុន។

គិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ស្បែកជើង Wakai ចំនួន១លាន៨សែនគូរត្រូវបានលក់នៅលើទីផ្សារប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លើសពីនេះទៅទៀតជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងចំណោម១៤៥នាក់ គឺជាម្ចាស់នៃស្បែកជើង Wakai ទៀតផង។
នៅក្នុងឱកាសបើកសម្ភោធហាងក្នុងប្រទេសកម្ពុជា Wakai ផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០ភាគរយចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០0។ Wakai មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអ៊នម៉លសែនសុខ។

លោក Clemence Tan រំពឹងយ៉ាងមុតមាំថា Wakai នឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខ​គេនៅក្នុងប្រទេស​កម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម អាចស្វែងរកតាមរយៈបណ្ដាញសង្គមផ្សេងៗដូចជា៖

Facebook : Wakai Cambodia 
Instagram : wakaicambodia

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...