នៅផ្ទះដើម្បីសុវត្ថិភាព! រាល់ការ​កុម៉្មង់​អាហារ ឬភេសជ្ជៈពី E&M Coffee ទទួលបាន​ការដឹកជញ្ជូន​ឥតគិតថ្លៃ

ចន្ទ, ២៣ មីនា ២០២០

ខណៈដែលវីរុស Corona Covid-19 កំពុងតែរាត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា អ្នកទាំង អស់គ្នាប្រាកដជា​មាន​ផល​ពិបាក​ខ្លាំង​ក្នុង​ការ​​ចេញ​ទៅខាង​ក្រៅ ដើម្បីទិញទំនិញ ឬរបស់របរផ្សេងៗ ជាពិសេសគឺ ម្ហូបអាហារ ឬភេសជ្ជៈជាដើម។

ឥឡូវនេះលែងជាទុកកង្វល់ហើយ ដោយអ្នកទាំងអស់គ្នានៅតែក្នុងផ្ទះ ក៏អាចកម្ម៉ង់អាហារ ឬភេសជ្ជៈឆ្ងាញ់ៗ ក្ដៅៗទាន់ចិត្ត​បាន​យ៉ាង​ងាយស្រួលបំផុត ជាមួយនឹង E&M Coffee ដែលជាហាង បម្រើជូននូវសេវាកម្មម្ហូបអាហារ និងភេសជ្ជៈគ្រប់មុខ។ ដើម្បីជួយ​សម្រួល​ដល់​បងប្អូន​គ្រប់គ្នា​ដែលមាន​ការពិបាកក្នុង​ការដើរហើរចេញក្រៅ E&M Coffee មានសេវាកម្មពិសេស គឺដឹកជញ្ចូន​ដោយ​ឥតគិតថ្លៃ សម្រាប់រាល់ការកុម៉្មង់ម្ហូបអាហារ ឬភេសជ្ជៈពីហាង E&M Coffee ចាប់ពីថ្ងៃទី២០ មីនា ២០២០ នេះតទៅ។

មិន​ត្រឹម​តែប៉ុណ្ណោះ អតថិជនគ្រប់រូប​អាចកុម៉្មង់ម្ហូបអាហារ និងភេសជ្ជៈគ្រប់​មុខ​បានយ៉ាង​ងាយស្រួល ជាមួយនឹងសាខារបស់ E&M Coffee ទាំងពីរសាខាគឺសាខាបឹងកេងកង និងសាខាជីបម៉ុងសាខាបាក់ទូកសេនធើ ជាន់ទី២ ។ ដូច្នេះ អតិ​ថិជន​គ្រប់រូបអាចកុម៉្មង់​តាម​រយៈ​សាខា​ណាមួយក៏បាន ដែលនៅជិតផ្ទះរបស់លោកអ្នក ហើយរីករាយជាមួយការ​ដឹក​ជញ្ជូន​ដល់​ផ្ទះដោយឥតគិតលុយ។

លេខទូរស័ព្ទសម្រាប់សាកសួរព័ត៌មានបន្ថែមអំពីមុខម្ហូប និងការកុម្ម៉ង់គឺ 069 666 069 / 078 238 248 ៕

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...