ប៊ុនឡេង ក៏ណែនាំស្បែកជើងជប៉ុនម៉ាក Wakai ដល់អ្នកគាំទ្រដែរ

អង្គារ, ២៤ មីនា ២០២០

ស្បែកជើងគឺជាគ្រឿងតុបតែងខ្លួនដ៏សំខាន់មួយដែលមនុស្សភាគច្រើនតែងតែមើលរំលង។ ហេតុដូចនេះទើប Wakai ដែលជា​ម៉ាក​ស្បែក​ជើង​ល្បី​របស់​ជប៉ុន​មានវត្តមាន​នៅក្នុងប្រទេស​កម្ពុជា។ គួរឲ្យកត់សម្គាល់ផងដែលថា មុនពេលចូលក្នុងទីផ្សារ​កម្ពុជា Wakai មានវត្តមាននៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។ ដោយ​សារតែ​គុណភាព​របស់ស្បែកជើង ក៏ដូចជា តម្លៃសមរម្យ ងាយស្រួលពាក់ និងមានម៉ូតទាន់សម័យ សក្ដិសមសម្រាប់​យុវវ័យ។ Wakai បាន​ទ​ទួល​ការកោតសរសើរ នឹងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីតារាល្បីៗ និងបុគ្គល​សំខាន់ៗ​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នោះគឺពីតារាវ័យក្មេង។

លោក Bunleng ដែលជាតារាវ័យក្មេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលមនុស្សភាគច្រើន​ស្គាល់រូបលោក​តាមរយៈការបង្ហោះ​វីដេអូ​កំសាន្ត បាន​ប្រាប់ឲ្យដឹងថា ការជ្រើសរើសស្បែកជើងពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ពេលខ្លះ​យើង​ជ្រើស​រើស​ស្បែកជើង​ខុស​ដែលវាធ្វើឲ្យ​យើងឈឺជើង។ ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់ស្បែកជើង Wakai នោះទេ។

“មិនត្រឹមតែផ្តល់ភាពងាយស្រួលនៅពេលពាក់ប៉ុណ្ណោះទេ ស្បែកជើងថែមទាំងមានតម្លៃសមរម្យទៀតផង។ លើសពីនេះទៅ​ទៀត​ស្បែក​ជើង Wakai មានច្រើនម៉ូតដែលធ្វើឲ្យពាក់បានគ្រប់កាលៈទេសៈផងដែរ។” ស្បែកជើង​សម្រាប់មនុស្សគ្រប់រូប Wakai ត្រូវ​បាន​ផលិត និងរចនាឡើងដោយជនជាតិជប៉ុន ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ផាសុកភាព ភាពច្នៃប្រឌិត និងតម្លៃសមរម្យ។

លោក Clemence Tan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Henry Allen Marketing ដែលនាំចូលផ្ដាច់មុខនូវស្បែកម៉ាក Wakai បានឱ្យ​ដឹង​ថា ចំណុចដែលនាំឱ្យ Wakai មានភាពលេចធ្លោនិងទទួលបានការគាំទ្រច្រើនគឺដោយសារតែ Wakai ត្រូវបាន​បង្កើត​ឡើង​សម្រាប់​យុវវ័យ ហើយ​វាបានកើត​ចេញពីការ​សម្រិត​សម្រាំងដោយភ្ជាប់​ជាមួយនូវដូងព្រលឹងនៃជនជាតិជប៉ុន ដែលនោះ​គឺ​ផាសុកភាព​ជាចម្បង។

នៅក្នុងឱកាសបើកសម្ភោធហាងក្នុងប្រទេសកម្ពុជា Wakai ផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ២០២០ហើយនៅក្នុងនឹងឱកាសនេះផងដែរក្រុមហ៊ុន ក៏មានផ្តល់សេវាកម្មដឹកជញ្ជូនផងដែរ។ Wakai មានទីតាំង​ស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអ៊នម៉លសែនសុខ (Aeon 2, Sen Sok City)

ស្បែក​ជើង Wakai ចំនួន១លាន៨សែនគូត្រូវបានលក់នៅលើទីផ្សារប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នេះបើគិតពីឆ្នាំ​២០១២ ដល់ឆ្នាំ២០១៧។

លោក Clemence Tan រំពឹងយ៉ាងមុតមាំថា Wakai នឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខ​គេនៅក្នុងប្រទេស​កម្ពុជា​ដែល​ជាជម្រើស​ទីមួយ​របស់យុវជន​ខ្មែរគ្រប់រូប៕

សម្រាប់ព័ត៌មានបន្ថែម
Facebook : Wakai Cambodia
Instagram : wakaicambodia

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...