ចាប់ពីស្អែកនេះទៅ! រឿង «ភ្លើងស្នេហ៍ភ្លើងច្រណែន» នឹងមានបញ្ចាំងជូនទស្សនានៅប៉ុស្តិ៍ភីអិនអិនហើយ

អង្គារ, ១៩ ឧសភា ២០២០

សម្រាប់ទស្សនិកជន ដែលនិយមគាំទ្រខ្សែភាពយន្ត​ភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍​ភីអិនអិនប្រហែលជាកំពុងតែរង់​ចាំ​ទស្សនា​នូវ​ការ​នាំ​​យក​មកនូវចំណងដៃសាច់រឿងថ្មីបន្តៗទៀត ដើម្បីកំដរចំណីចក្ខុ។ ជាមួយនឹងសាច់រឿងថ្មី ដែលនឹងចូលខ្លួន​មក​បង្ហាញ​ដល់​សំណាក់​ហ្វេន​បន្ត​នៅ​ចុង​ខែឧសភាពនេះទៀតនោះ គឺរឿង «ភ្លើងស្នេហ៍ភ្លើងច្រណែន» មានការចូលរួមសម្តែង​ពីតារាល្បីៗប្រចាំ​ប្រទេស​ថៃ​ថែម​ទៀត​ផង​។

លោក Boy Pakorn នឹងមានវត្តមានជាតួឯកប្រុសសង្ហា សម្តែងរួមគ្នាជាមួយនឹង តួឯកស្រី Joo Warattaya ​Nilkuha និង​តារាៗ​ល្បី​ជា​ច្រើន​ដួង​ទៀត។ ជាមួយនឹងសាច់រឿងនេះដែរ គឺរៀបរាប់ពីភាពច្រណែនឈ្នានីសរបស់បងប្អូនស្រីពីរនាក់ ដែល​ប្រជែង​នូវ​ភាព​អំនួត​រៀងៗ​ខ្លួន ​ទាំងរឿង កិត្តិយស មុខមាត់ និងស្នេហា។ Urawee និង Unthiga ថ្វីត្បិតតែពួកគេទាំងពីរជាបងប្អូនក៏ពិតមែន ប៉ុន្តែ​បែរ​ជា ​មាន​ចិត្ត​ចង់​យក​ឈ្នះរៀងៗខ្លួន ចាត់ទុកបងប្អូនឯងដូចជាសត្រូវ។

ថ្ងៃមួយ ទាំងពីរនាក់បងប្អូន បានជួបគ្នានឹងបុរសពីរនាក់ ដែលពួកគេ បានសាងនូវ អនុស្សាវរីយ៍ជា​ច្រើន រហូតក្លាយ​ជាចំណង​ស្នេហា​ដោយ​មិនដឹងខ្លួន។ អ្វីដែលធ្វើឱ្យពួកគេ កាន់តែមានភាពប្រទាក់​ក្រឡា​គ្នានោះ គឺការចង់បានឈ្នះចាញ់រៀងៗខ្លួន ហើយ​មាន​គំនិត​ប្រកួត​ប្រជែង​គ្នាផងដែរ។
Urawee ប្រើប្រាស់ពួកគេ ដើម្បីសងសឹក ទៅលើ Unthiga ព្រោះនាងមិនជឿលើស្នេហាស្មោះទេ,ចំណែក Unthiga ព្យាយាមរក​គ្រប់​វិធី​​ដើម្បី​ឈ្នះចិត្តបុរសដែលនាងស្រឡាញ់។ ប៉ុន្តែពួកគេទាំងពីរនាក់មិនមែនជាអ្នកគ្រប់គ្រងល្បែងនេះទេ។ ចុងក្រោយ អ្នក​ទាំង​ពីរ​នាក់​ក៏​ស្រឡាញ់​គ្នា ហើយរៀបការជាមួយគ្នាដោយរស់នៅយ៉ាងមានសុភមង្គល។

ដើម្បីដឹងកាន់តែច្បាស់ថា តើដំណើរសាច់រឿងបងប្អូនពីរនាក់នេះ មានឈុតឆាកគួរឱ្យចង់ទស្សនាល្អមើលយ៉ាងណានោះ ហើយ​ជម្លោះ​​អ្នក​ទាំង​ពីរ នឹងត្រូវបញ្ចប់មកជាមួយនឹងដំណោះស្រាយបែបណា? សូមរង់ចាំតាមដានទស្សនានៅភាគ ដំបូងចាប់ពីថ្ងៃទី២០ ខែ​ឧសភា ​ឆ្នាំ ​២០២០ វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ៕

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...