ការបញ្ចុះតម្លៃ 60% ប្រចាំឆ្នាំ​របស់ម៉ាក​នាឡិការដៃ Ice-Watch បានត្រលប់​មកវិញហើយ!

ពុធ, ២៧ ឧសភា ២០២០

បើនិយាយពីម៉ាកនាឡិកាដៃដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង​ពីសំណាក់យុវវ័យនៅក្នុងប្រទេស​កម្ពុជានេះវិញ គេប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​នូវម៉ាក​នាឡិការដៃ Ice-Watch ។ ជាធម្មតាម៉ាក​នាឡិការដៃ Original ដែលមាន​កេរ្តិ៍ឈ្មោះ​​ទាំងក្នុងស្រុក និង​ក្រៅ​ស្រុកនេះ តែងតែមាន​ការរៀបចំកម្មវិធីលក់​លាងឃ្លាំង​ប្រចាំឆ្នាំ ដើម្បីផ្ដល់ជូនទៅកាន់អ្នកគាំទ្រខ្លួន​អាចមាន​ឱកាស​ចាប់យក​នូវ​​ម៉ូត​ផលិតផល​ថ្មីដែលខ្លួន​បានពេញចិត្ត​ក្នុងតម្លៃមួយ​ដែលពិសេសបំផុត។ យ៉ាងណាមិញ គេទើបឃើញ Page ផ្លូវការរបស់​ម៉ាក​នាឡិការ​​ដៃ Ice-Watch ក្នុងប្រទេសកម្ពុជា ទើបបញ្ចេញនូវកម្មវិធី Mega Clearance ដែលជាកម្មវិធីបញ្ចុះតម្លៃធំបំផុតប្រចាំឆ្នាំ របស់ម៉ាកមួយនេះ។

លោក ម៉ាកចិកហេង ប្រធានផ្នែកគ្រប់គ្រងម៉ាកនាឡិការដៃ Ice-Watch ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា “ដូចដែលអ្នកគាំទ្រ Ice-Watch បានដឹងរួចមកហើយ ជារៀងរាល់ឆ្នាំកំឡុងខែឧសភា និងមិថុនា នេះយើងតែងតែរៀបចំកម្មវិធី MEGA CLEARANCE ដែល​យើងនឹងធ្វើការបញ្ចុះតម្លៃផលិតផលក្នុងហាងរបស់យើងគ្រប់មុខទាំងអស់ ចាប់ពី 40% រហូតដល់ 60%

ការបញ្ចុះតម្លៃផលិតផល​ខ្ពស់បែបនេះ គឺមានតែម្ដងប៉ុននោះក្នុងមួយឆ្នាំ ហើយមូលហេតុចំបងដែល​បានធ្វើកម្មវិធីនេះ​ឡើង​គឺ​មាន​ហេតុផល​​ពីរយ៉ាង៖

១. ក្រុមហ៊ុនចង់បញ្ចេញចោលនូវម៉ូដែលឆ្នាំចាស់ចេញ

២. គឺជាឱកាសសម្រាប់អ្នកគ្រប់គ្នា ដែលមិនទាន់បានប្រើប្រាស់នូវផលិតផលម៉ាក ice-watch អាចអោយគាត់សាកល្បងប្រើប្រាស់​ជាមួយ​ផលិតផលរបស់យើងជាមួយនឹងការផ្ដល់តម្លៃយ៉ាងពិសេសប្រចាំឆ្នាំរបស់ពួកយើងជូនទៅពួកគាត់”។

នេះជាដំណឹងដ៏គួរអោយរសើបមួយសម្រាប់អ្នកគាំទ្រម៉ាក Ice-Watch ក៏ដូចជាអ្នកចង់សាកល្បងប្រើម៉ាកមួយនេះ ពីព្រោះថា​បើ​តាម​ការបញ្ចាក់​របស់ក្រុមហ៊ុនខាងលើ កម្មវិធីប្រូម៉ូសិនដ៏ធំបែបនេះគឺមានតែម្ដងប៉ុននោះក្នុងមួយឆ្នាំ។

សូមបញ្ចាក់ថា កម្មវិធី Mega Clearances របស់ Ice-Watch នឹងធ្វើឡើងគ្រប់សាខារបស់ក្រុមហ៊ុនទាំងភ្នំពេញ និងខេត្ត​សៀមរាប ចាប់ពីថ្ងៃទី 28 ខែឧសភា រហូតដល់ថ្ងៃទី 28 ខែមិថុនា ឆ្នាំ2020 ។ ព័ត៌មានលំអិត សូមទំនាក់ទំនង​ទៅគ្រប់សាខា​របស់​ម៉ាក Ice-watch ដែល​មាន​លេខទូរស័ព្ទដូចខាងក្រោម៖

++ ICE-WATCH អុីអនមល១ ជាន់ទី១ ជិត Brand Outlet 077 851000
++ ICE-WATCH អុីអនមល២ ជាន់ទី១ ទល់មុខជណ្ដើរយន្តឡើងជើង 017 851000
++ WATCH EMPIRE អូឡាំព្យាជាន់ផ្ទាល់ដី 087 851000
++ WATCH EMPIRE ស្ទឹងមានជ័យ ក្នុងទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដឺ ទល់មុខ Lucky Super market ទូរសព្ទ័ 095 851000 ។
++ WATCH EMPIRE សូរិយា ជាន់ទី២ នៅទល់មុខ Lotteria Burger 078 851000
++ WATCH EMPIRE សៀមរាប ផ្ទះ 11E0 ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត ជិតព្រះអង្គចេក ព្រះអង្គចម) ទូរសព្ទ័: 095 888850
++ WATCH EMPIRE ផ្សាចាស់ ផ្ទះលេខ 438 ភូមិមណ្ឌល1 នៅខាងក្រោយផ្សារចាស់ ក្បែរធនាគារ FTB ទូរស័ព្ទ: 089 888 500។

ឬចូលទៅកាន់វេបសាយ៖ https://watchempire.com.kh/brand/ice-watch_6

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...