ប៉ា​ម៉ាក់​ចាំ​អី​ទៀត​! ​តោះ​ទាញ​ទូរ​ស័ព្ទ​ថត​កូនៗ​អាន​សៀវ​ភៅ ​ឬ​និទាន​រឿង ​ដើម្បី​ឈ្នះ​រង្វាន់​ពី ​E&M ​Coffee​

សុក្រ, ០៥ មិថុនា ២០២០

សួស្ដីប៉ាម៉ាក់ទាំងអស់គ្នា! នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ កូនៗ​របស់អ្នកបានផ្អាក​ពីការសិក្សា​នៅសាលាមួយ​រយៈ​មក​ហើយ ដោយមានការផ្លាស់ប្តូរមករៀនតាមរយៈ​អនឡាញ​នៅផ្ទះវិញ តាមការ​ណែនាំរបស់​ក្រសួងអប់រំ​យុវជន និងកីឡា។ ដើម្បី​ជាការ​ចូលរួម​ចំណែក​ជួយលើក​កម្ពស់​ដល់ការសិក្សា​របស់កូនតូចៗ​​លោកអ្នក ហាង E&M Coffee បាន​រៀបចំ​កម្មវិធី​ពិសេស​​មួយ លើកស្ទួយ​ការអាន​របស់កុមារតូចៗ ហើយថែមទាំង​ផ្ដល់ឱកាស​​ឈ្នះរង្វាន់​ដ៏ច្រើនទៀតផង។

សម្រាប់លក្ខខណ្ឌផ្សេងៗ និងរបៀបនៃការចូលរួម មានដូចខាងក្រោម៖

លោកប៉ាអ្នកម៉ាក់ គ្រាន់តែឱ្យកូនតូចៗជាទីស្រលាញ់របស់អ្នកអានសៀវភៅ ឬអានរឿងនិទានណាមួយក៏បាន បន្ទាប់មកទាញ​ទូរស័ព្ទមក​ថតកូនៗរបស់អ្នក ជាមួយនឹង​សកម្មភាព​និទានរឿង ឬអានសៀវភៅ​របស់គេ ប្រហែលជា​ចន្លោះពី ២-៣នាទី រួចហើយ​សូម​​ផ្ញើវីដេអូនោះ​មកកាន់ inbox របស់​ហ្វេសប៊ុកផេក E&M Coffee ចាប់ផ្ដើមពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០

អ្នកឈ្នះនឹងទទួលបានរង្វាន់ «អីក៏បាន ឱ្យតែចង់បាន» ដែលមានកញ្ចប់ទឹកប្រាក់រង្វាន់ចំនួន ២០០ដុល្លារ។ អូហូ! ពិតជាពិសេស​ដល់​ហើយ! សម្រាប់វីដេអូកូនៗរបស់អ្នកដែលបានផ្ញើមកកាន់ផេកយើងខ្ញុំ ក្រុមការងារយើងនឹងជ្រើសរើសមកផុសនៅលើផេក E&M Coffee ។ សម្រាប់​ការ​ដាក់​ពិន្ទុ គឺក្រុម​ការងារ​យើង​ផ្ដោតទៅ​លើការអាន​បានល្អ និងប្រភេទរឿងនិទានដែលកូនៗរបស់អ្នក ជ្រើស​រើស​យក​មក​អាន។ បញ្ជាក់៖ សម្រាប់​​កុមារតែ​​ចូលរួម​​ក្នុងការប្រកួតនេះ​បាន ត្រូវមាន​អាយុក្រោម​ ១២ឆ្នាំ។

ចាំអង្កាល់! សកម្មភាពនេះបានជួយជំរុញដល់ការសិក្សារបស់កូនៗអ្នកហើយ ថែមទាំងអាចមានឱកាសឈ្នះរង្វាន់យ៉ាងងាយទៀត! តោះ ប៉ាម៉ាក់​ទាំងអស់គ្នា រួសរាន់ឡើងណា៎! ពួកយើងរង់ចាំទទួលវីដេអូកូនៗរបស់លោកអ្នកគ្រប់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រកួត​វីដេអូនេះ ឬការកុម្ម៉ង់អាហារ​ផ្សេងៗ​ពីហាង E&M Coffee សូមទាក់ទងមកកាន់លេខ៖ 069 666 069 / 078 238 248 រៀងរាល់ម៉ោងធ្វើការ។

សូមទស្សនា​វីដេអូខាងក្រោមបន្ថែម ដើម្បីទទួលបានព័ត៌មានលម្អិត៖

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...