លទ្ធផលកម្មវិធី «គោជល់លេខនាំសំណាង» សប្តាហ៍ទីពីរ​បានបង្ហាញហើយ!

ចន្ទ, ១២ មេសា ២០២១

កាលពីថ្ងៃសុក្រ ទី០៩ ខែមេសា ២០២១នេះ កម្មវិធី គោជល់លេខនាំសំណាង បានបង្ហាញលទ្ធផលលេខសំណាង​នៃសប្តាហ៍ទី ២​របស់​កម្មវិធី ដែលមាន​លេខសំណាង​ទាំងប្រាំបីខ្ទង់ និងលេខសំណាង​ទាំងបួនខ្ទង់។

លទ្ធផលលេខសំណាងសប្តាហ៍ ទី២ (០៩ មេសា ២០២១)

» លេខសំណាង​ឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ​ទាំងប្រាំបីខ្ទង់គឺមានលេខ 17172153

» លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់ ១០ដុល្លារទាំងបួនខ្ទង់ចុងក្រោយគឺមានលេខ 2153

សូមចុចលើតំណរភ្ជាប់ខាងក្រោមដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈគោជល់​​របស់អ្នកជាមួយនឹង​លទ្ធផល​លេខសំណាងកាល​ពី​សប្តាហ៍​​កន្លងទៅ។

លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង

កម្មវិធី គោជល់លេខនាំសំណាង នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬ​ផ្ញើសារ​មក​កាន់​ផេកហ្វេសប៊ុក​ផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹង​ទំនាក់ទំនង​ទៅ​លោកអ្នក​វិញ​ក្នុង​រយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូម​កុំបោះ​ក្រវិល​កំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួមក្នុងកម្មវិធី "គោជល់​លេខ​សំណាង" រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ។

សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុកលេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នក​នៅ​លើអនឡាញ ដោយបង្កើតគណនីរបស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង​ដោយ​ស្វ័យ​ប្រវត្តិ​តាមសារ​ជាអក្សរនៅ​ពេលដែល​លេខរបស់អ្នកឈ្នះរង្វាន់!

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...