ចៃ​ដន្យ​មែន! ​កុមារីដែល​ជា​អតិថិជនរ​បស់​ខោ​ទឹក​នោម ​កូកូហ្វីត ​ម្នាក់មាន​មុខមាត់​ដូចតារា​ម៉ូឌែល​កូរ៉េរបស់​ផលិត​ផលនេះ​

ព្រហស្បតិ៍, ២០ ឧសភា ២០២១

មិនងាយទេ ១០០០នាក់មានមួយ កុមារីដែលមានមុខមាត់គួរអោយ​ស្រឡាញ់ម្នាក់មានមុខមាត់ស្រដៀង​ខ្លាំងទៅនឹង​តារា​ម៉ូ​ឌែ​ល​វ័យ​ក្មេង​របស់ប្រទេសកូរ៉េ។ ក្រៅពីជាអតិថិជនជាវផលិផលខោទឹកនោមម៉ាក កូកូហ្វីត ជាប្រចាំហើយ ក្មេងស្រីដ៏គួរក្នាញ់ម្នាក់នេះ មានមុខមាត់ស្រដៀងគ្នាជាមួយតារាម៉ូឌែលវ័យក្មេងកូរ៉េ ដែលជាទូតសុឆន្ទៈឱ្យខោទឹកនោម កូកូហ្វីត

ចំណុចគួរចាប់អារម្មណ៍ជាងនេះទៅទៀត កុមារី ព៌េជ្ជ ហៅ Arya ដែលជាអតិថិជនប្រចាំប៊្រេនផលិតផលខាងលើនេះ ចូ​ល​ចិត្ត​លេ​ងទឹកមុខ និងសម្ដែងកាយវិការ ឬធ្វើត្រាប់តាមសកម្មភាព តារាម៉ូឌែលតូចក្នុងវីឌីអូពាណិជ្ជកម្មខោទឹកនោម កូកូហ្វីត យ៉ាងមាន​ភា​ពប៉ិនប្រសព្វ រហូតដល់ឪពុកម្តាយគាត់បានរៀបចំថតកូនរបស់ខ្លួនតាមឈុតខ្លះៗពីវិឌីអូពាណិជ្ជកម្មខាងលើ ហើយក៏ធ្លាប់​បាន​ចូ​លរួម​ប្រកួតវិឌីអូកូនគាត់ក្នុងកម្មវិធី “I’m KOKOFit ‘s friend“ រហូតទទួលបានជ័យលាភីលេខមួយផងដែរ។

ក្មេងស្រីតូចដែលមានភ្នែកតឹង មុខឃ្យូតៗ និងថែមទាំងវ៉ៃឆ្លាត់រូបនេះ កំពុងធ្វើអោយម្ចាស់ផលិតផលខោទឹកនោម កូកូហ្វីត ចា​ប់​អា​រ​ម្មណ៍​ជាខ្លាំងជាមួយនឹងភាពស្រដៀងគ្នារបស់កុមារទាំងពីរ។ ក្នុងនោះ សូម្បីតែ ឳពុក ម្តាយរបស់ក្មេងកុមារី ព៌េជ្ញ ក៏មានការភ្ញាក់​ផ្អើ​ល និងមិននឹកស្មានថាកូនស្រីដ៏គួរឱ្យស្រឡាញ់របស់ពួកគាត់ ពិតជាមានមុខមាត់ និងទឹកមុខស្រដៀងគ្នាជាមួយ កុមារា​ជាម៉ូ​ឌែ​ល​តូច​ប្រចាំអោយផលិតផលខោទឹកនោម កូកូហ្វីតពិសេស​ជាម៉ាកផលិតផលដែល​គាត់តែង​តែទិញយកម​ក​អោ​យ​កូន​ស្រី​ស្លៀ​ក​ជា​​ប្រចាំថែមទៀត។

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...