គួរឲ្យស្ញប់ស្ញែងមែន! យុវតីកម្ពុជា​មួយរូប និយាយ​ភាសា​អង់គ្លេស​បាន​ល្អបំផុត

ពុធ, ០៨ ឧសភា ២០១៩

ថ្មីៗនេះ វីដេអូយុវតីមួយរូបឡើងថ្លែងចំណាប់អារម្មណ៍ជាភាសាអង់គ្លេស​នៅលើវេទិកា ក្នុងពិធីប្រគល់សញ្ញាបត្រ​លើកទី២២ របស់​ Aii កាលពី​ថ្ងៃទី​២៧ ខែមេសា ២០១៩ កន្លងទៅនេះ បានធ្វើឲ្យ​មហាជន​​អ្នកលេង​​បណ្ដាញសង្គម​មានការចាប់អារម្មណ៍ជាខ្លាំង។

ប្អូនស្រី ហោ កន្និដ្ឋា សិស្ស​ថ្នាក់ទី៧​នៃសាលា AIS

បើតាមការឲ្យដឹងពីលោក ង៉ូវ ទី ជាគ្រូបង្រៀនម្នាក់ប្រចាំនៅសាលារៀនអន្តរទ្វីបអាមេរិច​កាំង ហៅកាត់ថា AIS និង​ធ្លាប់​ជា​អតីត​គ្រូ​បង្រៀន​ផ្ទាល់​របស់​យុវតីរូបនេះ​ផងដែរ បានប្រាប់​គេហទំព័រ Poraman ថា ប្អូនស្រីរូប​នេះមានឈ្មោះថា ហោ កន្និដ្ឋា សព្វថ្ងៃជា​សិស្ស​ថ្នាក់​ទី៧ នៃសាលារៀន​អន្តរទ្វីបអាមេរិចកាំង សិក្សាផ្នែកភាសាខ្មែរ និងរៀនភាសាអង់គ្លេស​នៅសាលា Aii Language Center ​ផងដែរ។ កន្និដ្ឋា ជាក្មេង​​ស្រី​ម្នាក់​​ដែល​រៀន​ពូកែ ឆ្លាតវៃ យកចិត្តទុក​ដាក់​លើ​ការ​រៀនសូត្រ​គ្រប់​ពេល​វេលា និងមាន​ភាព​ក្លាហាន​​បំផុត តែងតែ​ចង់​សាកល្បង​សមត្ថភាព​ខ្លួន តាមរយៈការចូលរួម​ប្រលង​ប្រជែងផ្នែក​​ចំណេះ​ដឹងផ្សេងៗ​មិនដែល​ខាន ជាពិសេស​កម្មវិធី​​របស់​សាលា ឬកម្មវិធី​​ដែល​មាន​លក្ខណៈ​ជាសាធារណៈ​ជាដើម។

លោក ង៉ូវ ទី គ្រូបង្រៀនសាលា AIS
ហោ កន្និដ្ឋា ជាមួយមិត្តភក្ដិ

ក្រៅពីជាសិស្សពូកែប្រចាំសាលា ដែលពុំធ្លាប់រុញរាជាមួយនឹងការសិក្សា ប្អូនស្រី ហោ កន្និដ្ឋា ថែមទាំងជាក្មេងល្អ និងឧស្សាហ៍​ព្យាយាម​ម្នាក់​នៅ​ក្នុងគ្រួសារ​ថែមទៀតផង។ យ៉ាងណាមិញ សមត្ថភាពនៃការនិយាយភាសាអង់គ្លេសបានយ៉ាងល្អឥតខ្ចោះ និង​ស្ទាត់​ជំនាញ ដូច​ដែលគេ​ល្បី​លើបណ្ដាញសង្គម ក៏ដោយសារតែការខិតខំយកចិត្តទុកដាក់ លើការរៀនសូត្ររបស់គេហ្នឹងឯង។

ក្រោយឃើញសមត្ថភាពដ៏ពូកែរបស់ប្អូនស្រីរូបនេះ គេរំពឹងថា នៅថ្ងៃអនាគត កម្ពុជានឹងមានធនធានយុវជនដែល​មាន​សមត្ថភាព​ដូចជា ហោ កន្និដ្ឋា កាន់តែ​ច្រើន​ជាក់ជា​មិនខានឡើយ។

ខាងក្រោមនេះ ជាវីដេអូឡើងនិយាយភាសាអង់គ្លេសរបស់ យុវតី ហោ កន្និដ្ឋា ចង់ដឹងថា តើប្អូនស្រីបាននិយាយអ្វីខ្លះ? ហើយ​និយាយ​បាន​ល្អ​កម្រិត​ណា? សូមរីករាយ​ទស្សនា៖

ដោយ៖ សត្យា

ព័ត៌មាន​ទាក់ទង​

Loading...