និស្សិត DMC ឆ្នាំទី២ នៅ RUPP នឹងរៀបចំពិព័រណ៍រូបថតលើកទី២ មានរហូតដល់ ៩ប្រធានបទ

សៅរ៍, ០៧ មីនា ២០២០

427

ក្រោយពីកម្មវិធីពិព័រណ៍រូបថត​កាលពីឆ្នាំមុន ក្រោមប្រធានបទ «ពីក្រោយការពិត» ឃើញថា​ទទួលបានគាំទ្រយ៉ាងខ្លាំង ពី​សំណាក់​មិត្តៗ​យុវវ័យ មហាជន និងជា​ពិសេសចំពោះប្អូនៗនិស្សិតតែម្ដងនោះ ហេតុនេះ​ទើបដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគ​មនា​គមន៍ ​(DMC) បាន​រៀបចំកម្មវិធីនេះឡើងជាលើកទី ២ នៅ​ឆ្នាំ២០២០នេះ​ជាបន្តទៀត ក្រោមការដឹកនាំរបស់​លោកគ្រូអ្នកគ្រូ និងការ​រូប​​រួមគ្នា​របស់​​និស្សិត​ឆ្នាំទី២ ប្រចាំដេប៉ាតឺម៉ង់​តែម្ដង។ ពិធីសម្ពោធពិព័រណ៍រូបថតលើកទី២ នេះដែរ នឹង​​ប្រព្រឹត្តទៅនៅ​​ថ្ងៃទី ០២ ខែ​ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ វេលា​ម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច។

សម្រាប់ពិព័រណ៍រូបថតឆ្នាំនេះ​មានប្រធានបទថា «DMC Photo Festival 2020 » ត្រូវបានផលិត និងរៀបចំ​ដោយនិស្សិត​​ឆ្នាំ​ទី២ ជំនាន់ ទី១៨ ក្រោមការដឹកនាំ​របស់លោក ផន ភារិទ្ធ ដែលជាគ្រូ​បង្រៀនថតរូប​នៃដេប៉ាតឺម៉ង់ផ្ទាល់។ ចំណែក​​​​ឆ្នាំនេះ​​ផ្តោត​សំខាន់​​លើប្រធានបទចំនួន ៩ខុសគ្នាៗ ច្រើនជាងឆ្នាំមុន​ដល់ទៅ ៦ប្រធានបទ​ឯណោះ ក្នុងនោះរួមមាន «ចំណែកមួយនៃទីក្រុង» «ឯក​សណ្ឋាន​យើង អត្តសញ្ញាណយើង» «ម្ហូបយើង អត្តសញញាណយើង» «I Am Social Media» «ក្រោមលោកតែមួយ វាសនាខុសគ្នា» «តើសំរាមមកពីណា» «នាដកាតូច» «គេចពីភពងងឹត»។ បើសរុបជាចំនួនរូបថត ឆ្នាំនេះមានប្រហែល ២៥០​ផ្ទាំង ដោយ​មួយ​ប្រធានបទ​មានប្រហែល​ពី ១៥ ទៅ ៣០ផ្ទាំង។ នៅក្នុងរយៈតាំង​ពិព័រណ៍រូបថតនេះ ក៏មានសិក្ខាសាលា​ប្រចាំ​សប្តាហ៍​ទាក់ទង​ទៅនឹង​ប្រធានបទ ដូចជា​គន្លឹះក្នុង​ការថតរូបបែប​អាជីវកម្ម កិច្ចពិភាក្សា​លើអាជីព​អ្នកថតរូប។

ម៉្យាងវិញទៀត បើតាម​ប្រសាសន៍​លោក អ៊ុង ប៊ុនអី ការបានលើកឡើងនូវពាក្យពេចន៍មួយចំនួន​បន្ថែមទៀតថា «តាមរយៈការតាំង​ពិព័រណ៍​នៃរូបថតនេះ សារធារណជន​ក៏មានឱកាស​បានដឹងឮ ក៏ដូចជា​យល់ពីរឿងរ៉ាវសង្គម​ទាំងនោះ និងចូលរួម​​ជាផ្នែក​មួយ​នៃ​ដំណោះស្រាយ ព្រោះថា​ពួកគេក៏ជាផ្នែក​មួយ​នៃរឿងរ៉ាវ​សង្គមទាំង​នោះដែរ»

គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍​រូបថត​នេះមានរយៈពេល ៣២ថ្ងៃពេញ គិត​ចាប់ពីថ្ងៃទី ០២ ខែ ឧសភា ដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ ដោយសាធារណជន​ទាំងអស់អាច​ចូលរួមដោយសេរីនៅក្នុងបរិវេណ​​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ ដូចនេះ ទំនេរៗ​នាំគ្នីគ្នា​ទៅ​លេង​ផង បានទាំង​សប្បាយ បានទាំង​ចំណេះដឹង​​ថ្មីត្រឡប់​មកផ្ទះវិញ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...