ចំណាយប្រាក់តិចមិនចាំបាច់ឆ្លងប្រទេស ជ្រើសរើសកោះមួយទុកទៅកម្សាន្តពេល កូរ៉ូណា រលាយបាត់

សុក្រ, ២២ ឧសភា ២០២០

48

ដោយសារមួយរយៈក្រោយមកនេះ អ្នកទាំងអស់គ្នាមិនអាចធ្វើដំណើរកម្សាន្តទៅតាមប្រជុំជន ដែលមានមនុស្សច្រើនព្រោះបញ្ហា ខ្លាចឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ដ៏កាចសាហាវ។

មានមនុស្សមួយចំនួន មានគម្រោងដើរលេងកម្សាន្ត នៅពេលបញ្ហាជំងឺកូរ៉ូណា រលា​យ​​បាត់​​ពី​ពិភព​​លោក ​អ្នកខ្លះចង់ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស ​និងមានអ្នកមួយចំនួនទៀត ក៏​មិន​ទាន់ដឹងថា​ត្រូវទៅក​ម្សាន្តនៅ​តំបន់​នៅ​ឡើយ​ទេ​។

ដូច្នេះ ថ្ងៃនេះ Poraman នឹងលើកយកតំបន់កោះនៅក្នុងប្រទេសកម្ពុជាចំនួន ៥មកណែនាំដល់​ទស្សនិកជនដែល​មានទេសភាព​ស្រស់​ស្អាត​​ពោរ​ពេញ​ទៅដោយខ្យល់បរិសុទ្ធ ព្រៃឈើព័ទ្ធជុំវិញ ទឹកសមុទ្រខៀវស្រងាត់មើលឃើញខ្សាច់បាតសមុទ្រ។

តោះកុំអោយខាតពេលយូរ មកតាមដានកោះទាំង ៥ខាងក្រោមទាំងអស់គ្នា៖

១. កោះរ៉ុង 
ទេសភាពកោះរ៉ុង ជាតំបន់មួយក្នុងខេត្តព្រះសីហនុមានសក្តានុពលខ្លាំង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាង​ច្រើន​បាន​ទៅ​​កម្សាន្ត​នៅ​ទីនោះ​ជារៀងរាល់ឆ្នាំ។

២ . កោះរ៉ុសន្លឹម
កោះនេះក៏ស្ថិតនៅក្នុងខេត្តព្រះសីហនុដូចគ្នាបន្ទាប់កោះរ៉ុង ចំពោះទេសភាពវិញពោរពេញទៅដោយវាលខ្សាចសក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ថ្លា​មើល​ឃើញខ្សាច់យ៉ាងច្បាស់។

៣. កោះទន្សាយ
កោះទន្សាយក៏មានទេសភាពស្រស់ស្អាតពោរពេញទៅដោយធម្មជាតិខៀវស្រងាតនៅជុំវិញកោះ មានទឹកសមុទ្រ មាន​កន្លែង​ស្នាក់​នៅ ​ភោជនីយដ្ឋានជាដើមសម្រាប់ផ្តល់ភាពងាយស្រួលដល់ភ្ញៀវនៅទីនោះ ចំពោះទីតាំងគឺស្ថិតនៅក្នុងខេត្តកែប។

៤. កោះពស់
កោះនេះក៏ជាទីកន្លែងមួយដ៏ស្រស់ស្អាត និងមានផាសុខភាពល្អសម្រាប់ភ្ញៀវទេសចរសណ៍ផងដែរ។ ម៉្យាងវិញទៀត កោះ​ពស់​កំពុង​មាន​ការ​អភិវឌ្ឍជាបន្តបន្ទាប់ពីក្រុមអ្នកវិនិយគលើផ្នែកផ្សេងៗ សម្រាប់ផ្តល់ភាពងាយស្រួលដល់អ្នកទៅដល់ទីនោះ កោះ​ពស់​ស្ថិត​នៅ​ខេត្តព្រះសីហនុ។

៥. កោះស្ដេច
កោះដែលមានទីតាំងនៅក្នុងខេត្តកោះកុង នេះ ក៏មានទេសភាពស្រស់បំព្រងធ្វើអោយភ្ញៀវទេសចរណ៍ជាប់ចិត្ត និង​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ជា​ញឹក​ញាប់​ផ​ងដែរ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...