កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​ម្នាក់​ទៀត​ហើយ ​ជា​​បុរស​​ជន​ជាតិ​​ខ្មែរ​​ទើប​​វិល​​ត្រលប់​​មក​ពី​​ប្រទេស​​ហ្វី​លី​ពីន​

ព្រហស្បតិ៍, ២១ ឧសភា ២០២០

434

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយមុននេះបន្តិច នៅវេលា​ម៉ោង​៦ល្ងាច ថ្ងៃទី​២១ ខែ​ឧសភា​នេះ​បាន​ឲ្យ​ដឹងថា​ស្ថានភាព​ជម្ងឺ​កូវីដ១៩​នៅ​កម្ពុជា​ បាន​រកឃើញ​ករណី​ឆ្លងថ្មី​ម្នាក់ ជា​បុរស​ជនជាតិ​ខ្មែរ អាយុ​២៦ឆ្នាំ មាន​ទី​លំនៅ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

បុរសរូបនេះជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរពី​សាធារណ​រដ្ឋ​កូរ៉េ បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​២០ ​ខែ​​ឧសភា ​ជាមួយ​អ្នក​ដំណើរ​ចំនួន​៦៣​នាក់​ផ្សេង​ទៀត ដោយ​មាន​ការ​ត្រួត​ពិនិត្យ​សុខភាព​ពី​ក្រុម​គ្រូពេទ្យ និង​បាន​ដាក់​ឲ្យ​​នៅ​​រង់​ចាំ​​កន្លែង​ធ្វើ​ចត្តា​ឡីស័ក ហើយ​បាន​យក​វត្ថុ​សំណាក​ទាំងអស់​ធ្វើ​វិភាគ ដោយ​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ១៩ មាន​លើ​បុរ​ស​​ជន​ជាតិ​​ខ្មែរ​​ខាង​​លើ​​នេះ​៕

ដោយ៖ ឌីអូ

ព័ត៌មាន​ទាក់ទង​

Loading...