ក្រសួង​មហា​ផ្ទៃ ​ចេញ​វិធាន​ការ​បន្ទាន់ ​ហ្គេម​ដែល​អុក​ឡុក​ពេញ​ហ្វេស​ប៊ុក​

សុក្រ, ២២ ឧសភា ២០២០

230

នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បាន​កំពុង​អុក​ឡុក​អ្នក​ប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំ ដែលអាចទាយរករូប Profile របស់គណនី Facebook មក​បង្ហាញ​​លើ​​អត្ថបទ​​ហ្គេម និងមានការចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែ​ល​ធ្វើ​ឱ្យ​​អ្នក​​ប្រើ​​ប្រាស់​​មា​ន​​ការ​​យល់​​ច្រលំ​ថា​បុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះ​ពាល់​ដល់​កិត្តិយ​ស​អ្នក​ប្រើ​ប្រាស់​យ៉ាង​ធ្ងន់​ធ្ងរ​។

ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកម្សាន្ត​ ហើយអ្នកបង្កើតហ្គេមប្រភេទ In​st​ant ​Game ​ដើម្បី​រ​ក​ប្រាក់​ចំណូល​តាម​រយ:​ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។

ដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើ ជាបន្ទាន់។

ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយ​អនុ​វត្ត​វិ​ធី​សាស្ត្រ ​ដូច​ខាង​ក្រោម៖

– នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា “…”
– ជ្រើសរើសយក “Find Support or Report Post”
– ជ្រើសរើសយក “Spam” -> “Next” -> “Done”

បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
– ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
– ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)៕

អត្ថបទផ្តល់៖ kampucheathmey

ដោយ៖ Dy Bunnara

ព័ត៌មាន​ទាក់ទង​

Loading...