ពាក់កណ្ដាលឆ្នាំ២០២០ អ្នកនិពន្ធ ម៉ីសន សុធារី បញ្ចេញស្នាដៃថ្មីសន្លាងសៀវភៅ «ការឈឺចាប់» ជាប្រភេទទស្សនវិជ្ជាបង្រៀនអំពីជីវិត

សុក្រ, ២២ ឧសភា ២០២០

13

មហាជនគ្រប់រូប ជាពិសេសមិត្តអ្នកចូលចិត្តអានសៀវភៅប្រាកដជាបានស្គាល់រួចមកហើយពីអ្នកនិពន្ធ  ម៉ីសន សុធារី ជាអ្នក​និ​ពន្ធ​​ល្បី​​ឈ្មោះ​​មួយ​​រូប​​ដែល​ទទួល​បាន​ការ​គាំទ្រយ៉ាងច្រើនពីទស្សនិជន នៅក្នុងប្រទេសកម្ពុជា តាមរយៈស្នាដៃ តែងនិពន្ធ​សៀវ​ប្រលោម​​លោក ​​និង​សៀវ​ភៅ​ទស្សនវិជ្ជាជាច្រើនដូចជា សៀវភៅ « ពេលវេលា, ទម្រាំ ក្លាយជាអ្នកនិពន្ធ, ទោះ​ស្នេហ៍​ឆ្ងាយហួស​ជើង​​មេឃ​» ​​និង​​មាន​​សៀវ​ភៅ ​រឿង​ជា​ច្រើន​ទៀត​។ 

យ៉ាងណាមិញនៅពាក់កណ្ដាលឆ្នាំ២០២០ អ្នកនិព្ធប្រកបដោយទឹកដៃខ្ពស់ និងមានប្រជាប្រិយភាព មួយរូបនេះ​បានបញ្ចេញ​ស្នា​ដៃ​​​តែង​និពន្ធ​សៀវ​ភៅ​ថ្មី​សន្លាង​មួយក្បាល ដែលមានចំណងជើងថា «ការឈឺចាប់»

សៀវភៅមួយ​ក្បាលនេះ​ជាប្រភេទ​សៀវភៅ​ទស្សន​​វិជ្ជា​លើកទឹកចិត្ត និងជាសៀវភៅបង្រៀនអ្នកអំពីជីវិត។ ដោយអ្នកនិពន្ធបាន​សរ​សេរ​​សៀវ​ភៅ​មួយក្បាលនេះឡើង តាមរយៈការឆ្លងកាត់ពីជីវិតពិតរបស់អ្នកនិពន្ធខ្លួនឯងផ្ទាល់។ ក្នុងនោះអ្នក​និពន្ធបាន​សរ​សេរ​​​ឡើង ​​បង្រៀន​អ្នក​នូវ​មេ​រៀន​ជីវិត​ជា​ច្រើន​អំពី​បញ្ហា ដែលកំពុងជួបប្រទះ ស្វែងរកសេចក្ដីសុខឲ្យខ្លួនឯង និងមានការ​លើក​ទឹក​​ចិត្ត​​ដល់​​ខ្លួន​ឯង​ឲ្យ​ងើប​ប្រឆាំង​និង​បញ្ហា​ការ​លំបាក​។ 

ចង់ដឹងថាសៀវភៅទស្សនវិជ្ជា«ការឈឺចាប់»មួយក្បាលនេះមានអត្តន័យ ក៏ដូចជាបានបងៀ្រនអ្វីខ្លះអំពី មេរៀនជីវិត កុំភ្លេច​រង់ចាំ​អាន​សៀវ​ភៅ​នេះ​ទាំង​អស់​គ្នា​ពី​ស្នាដៃអ្នកនិពន្ធ ម៉ីសន សុធារី 

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...